ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បង្កើន​សន្តិសុខ​ខណៈ​បញ្ចេញ​របាយការណ៍​សួរ​ចម្លើយ​របស់​ CIA

លោកស្រី Diane Feinstein ​ប្រធាន​គណៈកម្មាការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​​ខាង​ស៊ើប​ការណ៍​សម្ងាត់ ត្រូវ​បាន​ចោម​រោម​ដោយ​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ Washington ខណៈ​ពេល​ដែល​លោក​ស្រី​អញ្ជើញ​មក​ដល់​ក្នុង​ការ​បញ្ចេញ​របាយការណ៍​ស្តី​ពី​បច្ចេកទេស​នៃ​ការ​សួរ​ចម្លើយ​ដ៏​អាក្រក់​របស់​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​នៅ​ឯ​កន្លែង​សម្ងាត់​ក្រៅ​ប្រទេស ​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​៩​ ខែ​ធ្នូ ឆ្នាំ​២០១៤។

ស្ថាត​ទូត​និង​ទី​កន្លែងយោ​ធា​សហរដ្ឋ​អាមេរិក​នៅ​បរទេស ​កំពុង​បង្កើន​សន្តិសុខ​នៅ​ថ្ងៃ​អង្គារ៍​នេះ ​នៅពេល​ដែល​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកប្រុង​ប្រៀប​បញ្ចេញ​សេចក្តី​រាយការណ៍​ដែល​ត្រូវ​បាន​រង់​ចាំ​ជា​យូរយារ​ណាស់​មក​ហើយ​ ដោយ​មាន​សេចក្តី​លម្អិត​ពី​របៀប​សួរ​ចម្លើយរបស់​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក CIA ​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី១១ ​ខែ​កញ្ញាមក។

របាយការណ៍​ដែល​មាន​កម្រាស់​៦​ពាន់​ទំព័រ ត្រូវ​បាន​គេ​និយាយ​ថា ​បាន​និយាយ​លម្អិត​ពី​បច្ចេកទេស​នៃ​ការ​សួរ​ចម្លើយខ្លាំងៗ​ដូចជា​ការ​ឃុំឃាំង​នៅ​ក្នុង​ទី​កន្លែង​តូច​ចង្អៀត ការបង្អត់​មិន​ឱ្យ​ដេក​គ្រប់​គ្រាន់​ ហើយ​និងការចាក់ទឹកពីលើ​ឱ្យ​ឈ្លក់​ ​ដែល​ធ្វើ​ឱ្យ​ដូចជាលង់​ទឹក។

​ក្រុម​មន្រ្តី​រដ្ឋបាល​អូបាម៉ា ​មាន​ការ​ព្រួយ​កង្វល់​ពី​លទ្ធភាព​នៃ​អំពើ​ហឹង្សា​ដែល​អាច​កើត​មាន​ឡើង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក ដែល​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​បាន​ទូរស័ព្ទ​ប្រាប់​លោកស្រី Diane Feinstein ​ប្រធាន​គណៈកម្មាការ​ព្រឹទ្ធសភា​ទទួល​បន្ទុកខាង​ស៊ើប​ការណ៍​សម្ងាត់​កាល​ពី​សប្តាហ៍​មុន​ អំពី​ការ​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​ដែល​អាច​កើត​មានស។

​លោក Josh Earnest ​អ្នកនាំ​ពាក្យ​សេតវិមាន​ ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​វិធានការណ៍​ដ៏​សំខាន់ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​សន្តិសុខ​នៅ​ទី​កន្លែង​នានា​របស់​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ពេល​មាន​ការ​តវ៉ាប្រឆាំង​ហឹង្សា។

​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ហាម​ឃាត់​អ្វី​ដែល​ហៅ​ថា«​បច្ចេកទេស​សួរ​ចម្លើយ​ឱ្យ​ប្រសើរ​ឡើង» ​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​ដំណែងនៅ​ឆ្នាំ​២០០៩៕

XS
SM
MD
LG