ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃ​បង់​ពន្ធដារ​សហរដ្ឋ​អាមេរិក​នាំ​ឲ្យ​មាន​បាតុកម្ម


ក្រុម​បាតុករ​​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០១១ ទាមទារ​ឲ្យ​​ក្រុមហ៊ុន​ថាមពល​បង់​ពន្ធ​ច្រើន​ជាង​មុន។
ក្រុម​បាតុករ​​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​ឆ្នាំ​២០១១ ទាមទារ​ឲ្យ​​ក្រុមហ៊ុន​ថាមពល​បង់​ពន្ធ​ច្រើន​ជាង​មុន។

ពេល​កំណត់​ចុងក្រោយ​សម្រាប់​ធ្វើ​ពន្ធ​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​ថ្ងៃច័ន្ទ​ទី​១៨​ខែ​មេសា​កន្លង​មកនេះ​ហើយ​ពួកបាតុករ​បាន​ឆ្លៀត​ឱកាស​នៅ​ថ្ងៃ​នោះ​ដើម្បី​បញ្ចេញ​នូវ​ទស្សនៈ​របស់​ខ្លួន​លើ​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​ដែល​មាន​ការបែក​បាក់​គ្នា​យ៉ាង​ខ្លាំង​ដែល​ប្រទេស​នោះ​បាន​ប្រឈម​មុខ​ រួមមាន​អត្រា​ពន្ធ​ហើយ​នឹង​របៀប​ដែល​ប្រាក់​ដុល្លា​របាន​មកពី​ពន្ធដារ​ គួរ​ត្រូវ​ចំណាយ​យ៉ាង​ដូចម្តេច។

ពួក​បាតុករ​រាប់​រយ​នាក់​បាន​ដើរ​នៅ​កណ្តាល​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​តវ៉ា​អំពី​អ្វី​ដែល​ពួកគេ​យល់​ថា​ជា​នយោបាយ​ខុស​របស់​រដ្ឋាភិបាល។

បាតុក​រម្នាក់​គឺ​អ្នកស្រី ​Liz ​Hourican ​មកពី​ក្រុម​ប្រឆាំង​តវ៉ា​ CODEPIN។ អ្នក​ស្រី​និយាយ​ថា​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​គួរតែ​ចំណាយ​កាន់តែ​ច្រើន​ឡើង​ទៅ​លើ​វិស័យ​សង្គមកិច្ច​ហើយ​ចំណាយ​តិច​លើ​សង្គ្រាម។

«យើង​ចង់​បង់ពន្ធ​សម្រាប់​មនុស្ស​ដែល​ត្រូវការ​កម្មវិធី​ បណ្តាញ​សុវត្ថិភាព​របស់​យើង​សាលា​រៀន ​ការសិក្សា​អប់រំ ​ការថែទាំ​សុខភាព​ និង​កម្មវិធី​ផ្សេងៗ​ទៀត​ដែល​ធ្វើឲ្យ​យើង​កាន់តែ​ត្រូវ​ការ​ខ្លាំង​ឡើង»។

ប្រជាពល​រដ្ឋ​អាមេរិកាំង​ បាន​ប្រញ៉ាប់​ប្រញ៉ាល់​ចេញ​ចូល​ពី​ការិយាល័យ​ប្រៃសណីយ៍​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ផ្ញើ​ពន្ធដារ​បស់​ខ្លួន។

ប្រជាពលរដ្ឋ​អាមេរិកាំង​ជាច្រើន​បាន​ប្រើប្រាស់​ Computer​ ដើម្បី​ធ្វើ​ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ​ពួក​អ្នកគាំទ្រ​ចលនា ​Tea ​Party ​ដែល​ជា​អ្នក​អភិរក្ស​និយម​និង​សេរីនិយម​បាន​រៀបចំ​ការប្រឆាំង​តវ៉ា​នៅ​ពាសពេញ​ប្រទេស​ដើម្បី​ទាមទារ​ឲ្យ​បញ្ចុះ​ពន្ធ​នៅ​គ្រប់​កម្រិត​ទាំងអស់​របស់​រដ្ឋាភិបាល។

នៅឯ​បាតុកម្ម​ក្នុង​រដ្ឋ ​Connecticut ​ភាគ​ខាង​កើត ​ពួក​បាតុករ​បាន​ត្រូវ​ជំរុញ​លើក​ទឹកចិត្ត​ដោយ​កម្មវិធី​សន្ទនា​តាមវិទ្យុ​របស់​ក្រុម​អភិរក្ស​និយម​ដែល​រៀបចំ​ដោយ​លោក Dan Lovallo។

«ដូច្នេះតើ​ពន្ធទាំង​នេះ​កាន់តែ​ខ្ពស់​ឡើង​ឬ? មិន​មែនទេ! ឬ​ចំណាយ​កាន់​តែតិច​ទៅ​ឬ?​ បាទ​កាត់ពន្ធ កាត់​ពន្ធ!»។

នៅ​បាតុកម្ម​មួយ​ផ្សេង​ទៀត​ក្នុង​រដ្ឋ ​Minnesota ​ភាគកណ្តាល​ខាង​ជើង​លោក​ Bob​ James​ ជា​សមាជិក​នៃ​ចលនា ​Tea​ Party ​បាន​បញ្ចេញ​នូវ​កង្វល់​របស់​លោក​ផ្ទាល់។

«ប្រសិនបើ​អ្នកណា​ម្នាក់​នៃ​គ្នា​របស់​យើង​រៀបចំ​គ្រួសារ​ក្នុង​ផ្ទះ​ឬ​ការងារ​របស់យើង​ដូចជា​របៀប​ពួក​មន្រ្តី​ជាប់ឆ្នោត​របស់​យើង​ដោះស្រាយ​រដ្ឋាភិបាល​ យើង​នឹង​មិន​មាន​នំបុ័ង​ ភេសជ្ជៈ​ឬ​ផ្ទះ​នៅ​ទេ»។

នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ជាតិ​វិញ​ ពួក​បាតុករ​ដូចជា​លោក​ Jesse ​Lovell​ អ្នក​ស្រុក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រានចោល​ការជជែក​ឲ្យ​ហេតុផល​របស់​ចលនា​ Tea ​Party ​ថា​រដ្ឋាភិបាល​ នឹង​ធនក្ស័យ​នោះ។​លោក​ Lovell ​និយាយ​ទៀត​ថា​លោក​ជឿជាក់​ថា​បញ្ហា​នោះ​គឺ​ថា​អាត្រា​ពន្ធដារ​ក្នុងរយៈ​ពេល​បី​ទសវត្សរ៍​កន្លង​មកនេះ​សម្រាប់​ពួក​អ្នក​មាន​បាន​ធ្លាក់ចុះ ​នៅខណៈពេល​ដែល​អត្រា​ពន្ធដារ​បាន​កើនឡើង​សម្រាប់​មនុស្ស​ថ្នាក់​កណ្តាល​និង​ប្រជាពលរដ្ឋ​អាមេរិកាំង​ក្រីក្រ។

«យើង​កំពុង​មាន​ការជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា​ទៅវិញ​ទៅមក​អំពី​ពន្ធដារ​នេះ។ ពួក​អ្នកមាន​ខ្លះ​នឹង​មាន​ការជជែក​ដេញដោល​កាន់តែ​ប្រសើរ​ឡើង​ប្រសិន​បើ​ពួកគេ​និយាយ​ថា​ពន្ធដារ​របស់​ខ្លួន​កាន់​តែ​ច្រើន​ទៅៗ។​ ក៏ប៉ុន្តែ​ជា​ការណ៍​ពិត​ ពួកគេ​មិនមាន​ពន្ធដារ​ច្រើន​ឡើង​ៗទេ។ ជាការណ៍ពិត​ ពួកគេ​ កំពុង​តែ​បង់​ពន្ធដារ​កាន់តែ​ទាបទៅៗ​ ហើយទោះ​ជាយ៉ាងណា​ក៏ដោយ​ យើង​ឃើញមាន​កំហឹង​ប្រឆាំង​ពន្ធដារ​យ៉ាងខ្លាំង​ហើយនឹង​មនុស្ស​ឆ្កួត​អំពី​ការកាត់​បន្ថយ​ពន្ធដារ​ដែល​ខ្ញុំ​គិត​ថា​យើង​មិនដែល​បាន​ឃើញ​កាលពី​ពេល​មុន»។

ពួក​បាតុករ​ក៏បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ដើម្បី​តវ៉ា​ថា​ថ្វីបើ​ មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​ចំណេញ​បាន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏ដោយ​ ក្រុមហ៊ុន​ថាមពល​អាមេរិក​កាំង​ជា​ច្រើន ​បាន​ប្រើប្រាស់​ការលើកលែង​ពន្ធ​ហើយនឹង​ភាពធូ​រលុង​ដើម្បី​ទទួល​បាន​ប្រាក់​បង្វិល​មក​វិញ​ដែល​ពួកគេ​និយាយ​ថា​បាន​បដិសេធ​រដ្ឋាភិ​បាល​សហព័ន្ធ​ដែល​ត្រូវការ​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG