ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ស.រ.អា.​សម្រេច​ចិត្ត​ធ្វើ​តាម​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រធានា​ធិបតី​ត្រាំ


បាតុករ​កាន់​បដា និង​ស្រែក​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ ដែល​រក្សា​នូវ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី នៅ​ខាង​ក្រៅ​តុលាការ​កំពូល រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
បាតុករ​កាន់​បដា និង​ស្រែក​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​ ដែល​រក្សា​នូវ​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី នៅ​ខាង​ក្រៅ​តុលាការ​កំពូល រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​អង្គារ ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​បោះឆ្នោត​យ៉ាងប្រផិត​ប្រផើយ​ដោយ​រក្សា​ទុក​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋបាល​លោក​ត្រាំ​ដល់​ពលរដ្ឋ​មក​ពី​ប្រទេស​៥ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន ​ដោយ​បាន​ផ្តល់​ជ័យ​ជម្នះ​ដល់​ប្រធានា​ធិបតី​ត្រាំ​នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​ដ៏​ចម្រូង​ចម្រាស​បំផុត​មួយ​របស់​លោក។

នៅ​ក្នុង​ការ​សម្រេច​ដោយ​សំឡេង​ឆ្នោត​៥​ទល់​៤​សំឡេង ​តុលាការ​កំពូល​បាន​សម្រេច​ថា​លោក​ប្រធានាធិបតី​មាន​អំណាច​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៅ​ក្រោម​ច្បាប់អន្តោ​ប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​កម្រិត​ការ​ធ្វើ​ដំណើរ​មក​ពី​បរទេស​ដោយ​សារ​ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ ​ដូចដែល​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ជជែក​ឲ្យ​ហេតុផល​ម្តង​ហើយ​ម្តង​ទៀត។

​លោក John Robert ប្រធាន​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​បាន​សរសេរ​ថា បទ​បញ្ជា​ប្រធានា​ធិបតី​របស់​លោក​ត្រាំរឹតត្បិតការធ្វើ​ដំណើរបាន​ស្ថិត​នៅ​ក្នុង​អំណាច​ប្រធានា​ធិបតី។

​លោក Robert ​បាន​សរសេរ​ថា លោក​ប្រធានា​ធិបតី​បាន​ធ្វើ​ទៅ​តាម​លក្ខខណ្ឌ​នៅ​ក្រោម​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​ឆ្នាំ១៩៦៥​ដែល​ថា ការ​ចូល​របស់​ជន​បរទេស​ដែល​ត្រូវ​បាន​ហាមឃាត់​នឹងធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។

លោក Robert បាន​សរសេរ​ទៀត​ថា ចុងចោទ​ក្នុង​រឿងក្តី​នេះ​គឺ រដ្ឋ​ហាវ៉ៃ ​សមាគម​ឥស្លាម​រដ្ឋ​ហាវ៉ៃ​និង​អ្នកស្រុក​៣នាក់​ទៀត​មិន​បាន​បង្ហាញ​ថា បទ​បញ្ជា​ការហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នោះ​បាន​រំលោភ​មាត្រា​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​លម្អៀង​ខាង​សាសនា៕

XS
SM
MD
LG