ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក ​​កូរ៉េខាង​ត្បូង ​និង​ជប៉ុន ​អំពាវនាវ​ឲ្យ​បង្កើន​​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាង​ជើង


មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន សម្លឹង​មើល​មីស៊ីល​ឆ្លង​ទ្វីប​ ICBM ដែល​បាន​បាញ់​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កក្កដា។
មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន សម្លឹង​មើល​មីស៊ីល​ឆ្លង​ទ្វីប​ ICBM ដែល​បាន​បាញ់​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​កក្កដា។

មេដឹកនាំ​មក​ពី​សហរដ្ឋ​អាមេរិក ​ប្រទេស​កូរ៉េខាង​ត្បូងនិង​ជប៉ុន ​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ​បង្កើន​ការ​អនុវត្តន៍​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​បាញ់​បង្ហោះ​កាំជ្រួចអន្តរទ្វីប​របស់​ប្រទេស​នេះកាល​ពី​ថ្ងៃ​ទី​៤ ​ខែកក្កដា។

ពួក​មេដឹកនាំ​ទាំង​៣​ប្រទេស​កំពុង​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​អនុវត្ត​ជា​បន្ទាន់​នូវ​សេច​ក្តី​សម្រេច​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​ទណ្ឌ​កម្ម​កូរ៉េខាង​ជើង។ នេះ​បើតាមកិច្ច​សន្ទានា​ដែល​បាន​ធ្វើ​ឡើង​រវាង​ប្រធានា​ធិបតី​សហ រដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​ប្រធានា​ធិបតី ​Moon Jae-in ​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​និង​លោក ​Shinzo Abe​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ជប៉ុន​ នៅ​ឯ​សន្និសីទ​កំពូលG-20 ​ក្នុង​ទីក្រុង ​Hamburg ប្រទេស​អាល្លឺម៉ង់។

​មេដឹកនាំ​ទាំង​៣​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​តាំង​ចិត្ត​របស់​ពួក​អស់​លោក​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែ ​ហើយ​ពួក​អស់​លោក​បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ដែល​មាន​ព្រំ​ដែន​ជាមួយ​កូរ៉េខាង​ជើង​ឲ្យ​ជួយ​ជំរុញ​កូរ៉េ​ខាង​ជើង​បញ្ឈប់​ការ​គំរាម​កំហែង​ប្រទេស​ផ្សេងៗ​ទៀត ហើយ​និង​បញ្ឈប់​កម្មវិធី​កាំជ្រួច ​Ballistic ​របស់​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង ​នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​នោះ។

​ជំនួប​នោះ​កើត​មាន​ឡើង​២​ថ្ងៃ​ក្រោយ​បី​លោក​ស្រី​ឯកអគ្គរដ្ឋ​ទូតសហរដ្ឋ​អាមេរិក ​Nikki Haley​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិព្រមាន​ថា ការ​សាក​ល្បង​កាំ​ជ្រួ​ច​មីស៊ីល​របស់​កូរ៉េខាង​ជើង​មិន​បាន​ធ្វើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​ការទូត​ភ្លាមៗ​ទេ​ ហើយ​លោកស្រី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​សហរដ្ឋ​អាមេរិក​នឹង​ស្នើ​ការ​ដាក់​ទណ្ឌកម្ម​ថ្មីរបស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​នោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នោះ៕

XS
SM
MD
LG