ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អាមេរិក​កាត់​ទោស​វិស្វករ​ម្នាក់​នៅ​ក្នុង​សំនុំ​រឿង​ចារកម្ម​អ៊ីរ៉ង់


រូប​ភាព​ឯកសារ ៖ រូបភាព​នៃ​យន្ត​ហោះ​ចម្បាំង​សហរដ្ឋ​អា​មេរិក​ U.S. F-22 ហោះ​នៅ​លើ​ដែន​អាកាស​ប្រទេស​ប៉ូឡូញ​នា​ពេល​កន្លង​មក​ ក្នុង​ខែ​សីហា ឆ្នាំ​២០១៥។​
រូប​ភាព​ឯកសារ ៖ រូបភាព​នៃ​យន្ត​ហោះ​ចម្បាំង​សហរដ្ឋ​អា​មេរិក​ U.S. F-22 ហោះ​នៅ​លើ​ដែន​អាកាស​ប្រទេស​ប៉ូឡូញ​នា​ពេល​កន្លង​មក​ ក្នុង​ខែ​សីហា ឆ្នាំ​២០១៥។​

វិស្វករ​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អ៊ីរ៉ង់​ម្នាក់​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​៨​ឆ្នាំ​ ចំពោះ​ការ​បញ្ជូន​ឯកសារយោធា​សហរដ្ឋ​អាមេរិកទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន។

រដ្ឋអាជ្ញា​សហរដ្ឋ​អាមេរិក​និយាយ​ថា លោក Mozaffar Khazaee ​ដែល​បាន​ធ្វើ​ការ​ជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​ឲ្យ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ ​បាន​លួច​និង​ចែក​រំលែក​ព័ត៌មានម៉ាស៊ីន​យន្តហោះ​ចំបាំង​យោ​ធា​សហរដ្ឋ​អាមេរិកអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ Khazaee ​អាយុ​៦១​ មាន​សញ្ជាតិ​២ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៤​នៅ​ពេល​ដែល​ជន​នោះ​បាន​ព្យាយាម​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ដោយ​មាន​ឯក​សារ​ដ៏​សំខាន់​របស់​យោ​ធានៅ​ក្នុង​វ៉ាលី​ដាក់​អីវ៉ាន់​របស់​លោក។

លោក​ Khazaee បាន​ប្រាប់​ចៅក្រម​នៅ​ក្នុង​រដ្ឋ​ Connecticutថា លោក​មាន​វិប្បដិសារី​ចំពោះ​សកម្មភាពដែល​មិន​អាច​អត់​អោន​ឲ្យ​បាន​នេះ។​ តុលាការ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​៨​ឆ្នាំ​ ហើយ​បាន​បញ្ជារ​ឲ្យ​លោក​បង់​ប្រាប់​ពិន័យ​៥​ម៉ឺន​ដុល្លា​សហរដ្ឋ​អាមេរិក។

រដ្ឋអាជ្ញា​និយាយ​ថា ​ការ​វិភាគ​កុំព្យូទ័រ​បាន​បង្ហាញ​ថា ​លោក​បាន​បញ្ជូន​លិខិត​ជា​ច្រើន​ទៅ​កាន់់​សាកល​វិទ្យាល័យ​អ៊ីរ៉ង់ ​ដោយ​និយាយ​ថា​លោក​បានដឹង​ពី​បច្ចេក​វិទ្យា​សំខាន់​ៗ​ដែល​អាច​នឹង​ផ្ទេរ​ទៅ​កាន់​ឧស្សាហកម្ម​និង​សាកលវិទ្យាល័យ​សំខាន់​ៗ។

រដ្ឋ​អាជ្ញា​និយាយនៅ​ឆ្នាំ​២០១៣​ថា​ លោក​ Khazaee ​បាន​ព្យាយាម​បញ្ជូនកុងតឺន័រ​ដ៏​ធំ​មួយ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ ដែល​រួម​មាន​ទាំង​ឯកសារ​បច្ចេក​វិទ្យានិង​ទិន្នន័យ​ម៉ាស៊ីន​យន្តហោះ​ចំបាំង​របស់​សហរដ្ឋ​អាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG