ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្ស៊ីខ្លះ ចំពោះ​តួនាទី​នៅក្នុង​ការវាយ​ប្រហារ​លោក Navalny


រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក Alexei Navalny មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី ឈរ​នៅ​ខាង​ក្នុង​បន្ទប់​កញ្ចក់​សម្រាប់​​ជនជាប់ចោទ ក្នុង​អំឡុងពេល​នៃ​សវនាការ​មួយ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ជា​លើក​ទី​មួយ​ហើយ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ដាក់​ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី។

ការ​ដាក់​ទណ្ឌកម្ម​នេះ ​ត្រូវបានធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​ជាច្រើន ក៏ប៉ុន្តែ​មិន​មែន​លោក Vladimir Putin ប្រធានាធិបតី​របស់​ប្រទេស​នោះ​ទេ ចំពោះ​អ្វី​ដែល​រដ្ឋបាល​របស់​លោក Biden និយាយ​ថា ជា​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក Alexey Navalny មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី។

ការ​ដាក់​ទណ្ឌកម្ម​នេះ ដែលត្រូវ​បាន​មើល​ឃើញ​ដោយអ្នក​ជំនាញ​ខ្លះ​ថា ​ភាគច្រើនគ្រាន់​ជា​និមិត្តរូប​ប៉ុណ្ណោះ​នោះ​ ត្រូវ​បាន​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប​ ដែល​បាន​ចាត់​វិធានការ​រួច​ហើយ​ប្រឆាំង​នឹង​មន្ត្រី​រុស្ស៊ី​ខ្លះ​ ទាក់ទិន​នឹងករណីលោក Navalny។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ នឹង​ធ្វើ​ការ​ឆ្លើយតបវិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នេះ។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​លោក Biden បាន​និយាយ​ថា៖ «យើង​កំពុង​បញ្ជូន​សញ្ញា​យ៉ាង​ច្បាស់​មួយ​ដល់​រុស្ស៊ី​ថា នឹង​មាន​ផលវិបាក​ចំពោះ​ការ​ប្រើ​អាវុធ​គីមី»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG