ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​វេទិកា​ជជែក​ដេញដោល​នៅ​រដ្ឋ South Carolina


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ (ខាងលើ)​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​វេទិកា​ជជែក​ដេញដោល​នៅ​រដ្ឋ South Carolina។
បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ (ខាងលើ)​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​វេទិកា​ជជែក​ដេញដោល​នៅ​រដ្ឋ South Carolina។

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សង្ឃឹម​ជាប់ ​បាន​និយាយ​នៅ​ក្នុង​វេទិកា​ជជែក​ដេញដោល​កាល​ពី​ថ្ងៃ​សៅរ៍​នៅរដ្ឋSouth Carolina ថា លោក​ប្រធានាធិបតី​អាមេរិក Barack Obama មិន​គួរ​ជ្រើស​តាំង​ចៅក្រម​ជំនួស​លោក Antonin Scalia ដែល​ជា​ចៅក្រម​តុលាការ​កំពូល​ដែល​បាន​ស្លាប់​នោះ​ទេ ហើយ​គួរ​តែ​ទុក​ភារកិច្ច​នេះ​ឲ្យ​អ្នកបន្ត​វេន​របស់​លោក។ ​

មហាសេដ្ឋី​អចលនទ្រព្យ​លោក Donald Trump ដែល​បាន​នាំមុខគេ​នៅ​ក្នុង​ការស្ទង់​មតិសាធារណៈ​ថ្នាក់​ជាតិ​នោះ បាន​ហៅ​មរណភាពរបស់​លោក Scalia ប៉ុន្មាន​ម៉ោង​មុន​ពេលដែល​វេទិកា​ជជែក​ដេញដោលចាប់​ផ្តើម​ ថា​ជា​ដំណើរ​ថយក្រោយ​នៃ​ពួកអភិរក្ស​និយម​នៅ​សហរដ្ឋ​អាមេរិក ហើយ​លោក​បាន​បន្ថែម​ថា វា​អាស្រ័យ​លើ​លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​របស់​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ ក្នុង​ការ​ពន្យារពេល​នៃ​ដំណើរការ​ជ្រើសតាំង​នេះ ដូច្នេះ​ទើប​ភាពយុត្តិធម៌​មិន​អាច​ត្រូវ​បាន​គេ​បញ្ជាក់​បាន​មុន​ពេល​ដែល​លោក Obama ចាកចេញ​ពី​តំណែង​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។ ​

លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Florida លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Texas លោក John Kasich អភិបាល​រដ្ឋ Ohio និង​លោក Ben Carson អតីត​វេជ្ជបណ្ឌិត​វះកាត់​ប្រព័ន្ធ​សរសៃ​ប្រសាទ​សុទ្ធ​តែ​បាន​និយាយ​ថា លោក Obama ​មិន​គួរ​ធ្វើ​ការជ្រើសតាំង​នោះទេ។

លោក Jeb Bush អតីត​អភិបាល​រដ្ឋ Florida បាន​យល់​ខុស​ពី​ដៃគូ​ប្រជែង​របស់​លោក ដោយ​លោកបាន​មាន​ប្រសាសន៍​ថា វា​គឺ​ជា​សិទ្ធិ​របស់​ប្រធានាធិបតី​ក្នុង​ការជ្រើសតាំង​បេក្ខជន​ទី​៤​សម្រាប់​តំណែង​នេះ ប៉ុន្តែ​លោក​នឹង​មិន​រំពឹង​ថា ​លោក Obama នឹង​ធ្វើ​ការជ្រើសរើស​ដោយ​ផ្អែក​លើ​មតិ​ភាគច្រើន​នោះ​ទេ៕

XS
SM
MD
LG