ការជជែកដេញដោលលើកទីមួយរវាងបេក្ខជនប្រធានាធិបតីអាមេរិកនឹងធ្វើឡើងនៅរដ្ឋ Ohio
ការជជែកដេញដោលគ្នាជាលើកទីមួយរវាងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោកអតីតអនុប្រធានាធិបតី Joe Bidenដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ នឹងធ្វើឡើងនៅថ្ងៃអង្គារនេះ នៅទីក្រុង Cleveland រដ្ឋOhio ។ នេះជាការជជែកដេញដោលគ្នាទីមួយ ក្នុងចំណោមការជជែកដេញដោលចំនួន ៣ លើក ដែលអ្នកទាំង ២ នឹងជួបមុខគ្នាដោយផ្ទាល់។ យុទ្ធនាការរកសំឡេងឆ្នោត មានភាពប្រកៀកប្រកិតគ្នានៅទូទាំងប្រទេស និងនៅក្នុងរដ្ឋ Ohio ដែលជារដ្ឋគន្លឹះមួយក្នុងការកំណត់លទ្ធផលនៃការបោះឆ្នោត ដោយសារតែចិត្តគំនិតរបស់អ្នកបោះឆ្នោតចំពោះបេក្ខជនទាំង ២ មានភាពខុសគ្នាពីផ្ទះមួយទៅផ្ទះមួយទៀត។ អ្នកស្រី Carolyn Presutti នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុង Cleveland រដ្ឋOhio។ លោក ប៉ូច រាសី សូមជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah