ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បេក្ខជន​ប្រធានាធិបតី​កំពុង​មាន​ល្បឿន​យ៉ាង​ខ្លាំង​នៅ​រដ្ឋ Iowa


លោក Donald Trump បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​និយាយ​នៅ​ក្នុង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ភាព​ជា​មេដឹកនាំ​គ្រួសារ​ នៅ​ក្នុង​ក្រុង Ames រដ្ឋ Iowa កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។
លោក Donald Trump បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​និយាយ​នៅ​ក្នុង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ភាព​ជា​មេដឹកនាំ​គ្រួសារ​ នៅ​ក្នុង​ក្រុង Ames រដ្ឋ Iowa កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​សោរ៍​ បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ​១០នាក់​បាន​ចាប់​ផ្តើម​បង្ហាញ​គុណសម្បត្តិ​របស់​ពួកគេ​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស​ច្រើននាក់​នៅ​ក្នុង​រដ្ឋ​ Iowa ដោយ​សង្ឃឹម​ថា ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​ចម្រុះ​អភិរក្ស​និយម​គ្រឹស្ត​សាសនា​សំខាន់​មួយ។​

ក្រុម​បេក្ខជន​ទាំង​នេះ​បាន​ចេញ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុង​ Ames នៅ​ក្នុង​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​ភាព​ជា​មេដឹកនាំ​គ្រួសារ​របស់​រដ្ឋ​នេះ​ ដែល​ជា​ក្រុម​មួយ​នៃក្រុម​អ្នក​បោះឆ្នោត​ដែល​កាន់​សាសនា​គ្រឹស្ត​ និង​ដែល​មាន​ឥទ្ធិពល​ដល់​ជ័យជំនះនៅ​ក្នុង​ការ​បោះឆ្នោត​ដំបូង​ក្នុង​រដ្ឋ​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។

ក្រុម​អ្នក​វិភាគ​មិន​បាន​ឃើញ​អ្នក​មាន​ការ​គាំទ្រ​ច្រើន​បំផុត​ណា​ម្នាក់​ទេ​ក្នុង​ចំណោម​បេក្ខជន​ប្រាំនាក់​គឺ លោក Scott Walker លោក Donald Trump លោក Rick Santorum លោក Marco Rubio និង​លោក Rick Perry។ លោក Bobby Jindal លោក Mike Huckabee លោក Lindsey Graham លោក Ted Cruz និងលោក​ Ben Carson ក៏​បាន​ខិតខំ​ប្រឹងប្រែង​រក​ការ​គាំទ្រ​ដែរ​ ដែល​លោក​ Bob Vander Plaats អ្នក​ចាត់ចែង​សន្និសីទ​កំពូល​នេះ​បាន​និយាយ​ថា​ អាច​មាន​ការ​បែងចែក​ក្នុង​ចំណោម​បេក្ខជន​មួយ​ចំនួន។​

ក្រុម​អ្នក​បោះឆ្នោត​ដែល​កាន់​សាសនា​គ្រឹស្ត​នៃ​រដ្ឋ​ Iowa ដែល​គេ​បាន​ស្គាល់​ដោយសារ​អង្គការ​របស់​ពួកគេ​មាន​បទបញ្ញត្តិ​តឹង​រ៉ឹង ​និង​មាន​សមាជិក​ច្រើន​នាក់​ទៅ​បោះឆ្នោត មាន​ឥទ្ធិពល​តាម​ប្រពៃណី​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដំបូង​ក្នុង​រដ្ឋ Iowa។

គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​បង្កើន​យុទ្ធនាការ​របស់​ពួកគេ នៅ​ក្នុង​រដ្ឋ​នេះ​ដែរ​ដោយ​បេក្ខជន​ទាំង​ប្រាំ​នាក់​បាន​ចូល​រួមក្នុង​ពិធី​ជប់លៀង​អាហារ​ពេល​យប់​ដើម្បី​រៃអង្គាស​ប្រាក់​កាលពី​ថ្ងៃសុក្រ​នៅ​ក្នុង​ក្រុង​ Cedar Rapids៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG