ពលរដ្ឋអាមេរិកកាន់សាសនាអ៊ិស្លាមនៅរដ្ឋ Illinois ប្រារព្វបុណ្យរ៉ាម៉ាដន ដោយតាមដានសាលក្រមក្នុងរឿងឃាតកម្ម
ពលរដ្ឋអាមេរិកកាន់សាសនាអ៊ិស្លាមនៅរដ្ឋ Illinois បានចាប់ផ្តើមខែបុណ្យរ៉ាម៉ាដន ចំពេលដែលសាលក្រមកាត់ទោសត្រូវបានប្រកាសក្នុងពេលជំនុំជម្រះទោសបុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ក្មេងប្រុសអាមេរិកដើមកំណើតប៉ាឡេស្ទីនម្នាក់ អាយុ៦ឆ្នាំ។ លោក Kane Farabaugh នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុង Chicago រដ្ឋ Illinois។ លោក សាយ មុន្នី ប្រែសម្រួល។