អាស៊ីខនន័រ Asia Corner៖ មេធាវីថា លោក Yoon Suk Yeol មានឆន្ទៈនឹងធ្វើតាមច្បាប់ បើលោកត្រូវបានចោទប្រកាន់ជាផ្លូវការ
មេធាវីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថា លោកមានឆន្ទៈនឹងធ្វើតាមច្បាប់ បើលោកត្រូវបានចោទប្រកាន់ជាផ្លូវការ។ ប្រអប់ខ្មៅដែលខូចខាតពីយន្តហោះជួបគ្រោះថ្នាក់នៅកូរ៉េខាងត្បូងបញ្ជូនមកសហរដ្ឋអាមេរិកដើម្បីពិនិត្យទិន្នន័យ។ ប៉ូលិសថៃថា តារាសម្តែងជនជាតិចិនដែលបាត់ខ្លួនត្រូវបានរកឃើញនៅប្រទេសមីយ៉ាន់ម៉ា។ នេះជាកម្មវិធី វីអូអេ អាស៊ីខនន័រ (VOA Asia Corner) ជាមួយអ្នកនាង នីណា យេង សម្រាប់ថ្ងៃពុធ ទី ៨ ខែមករា ឆ្នាំ ២០២៥៕