ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ទី​ក្រុង​ ទីគ្រីត​ ប្រទេស​​អ៊ីរ៉ាក់


សមាជិក​ក្រុម​ជីវពល​និកាយ​ Shiite ហៅ​ថា​ Imam Ali ធ្វើ​ការ​ល្បាត​នៅ​ទីក្រុង ទីគ្រីត​ ច​ម្ងាយ​១៣០គីឡូម៉ែត្រ​​ភាគ​ខាង​ជើង​ក្រុង​ បាកដាដ​ ប្រទេស​អ៊ីរ៉ាក់​។ ស.រ.អា​​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​​ទី​ក្រុងនោះ​។
សមាជិក​ក្រុម​ជីវពល​និកាយ​ Shiite ហៅ​ថា​ Imam Ali ធ្វើ​ការ​ល្បាត​នៅ​ទីក្រុង ទីគ្រីត​ ច​ម្ងាយ​១៣០គីឡូម៉ែត្រ​​ភាគ​ខាង​ជើង​ក្រុង​ បាកដាដ​ ប្រទេស​អ៊ីរ៉ាក់​។ ស.រ.អា​​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅ​លើ​​ទី​ក្រុងនោះ​។

យន្តហោះ​ចម្បាំង​ពី​កង​កម្លាំង​ចម្រុះ ​ដែល​ស.រ.អា​ដឹកនាំ​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ប្រឆាំង​ទីដៅ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ ហៅ​ Islamic State​ នៅ​ក្នុង​ទីក្រុង​ទីគ្រីត​ (Tikrit) របស់​ប្រទេស​ អ៊ីរ៉ាក់​ កាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ Haider al-Abadi​ បាន​សុំ​ជំនួយ​សម្រាប់​ការ​វាយ​ប្រហារ​ក្នុង​រយៈ​ពេល​មួយ​ខែ​ ដើម្បី​ដណ្តើម​យក​តំបន់​យុទ្ធសាស្រ្ត​នោះ​មក​វិញ។​

កងទ័ព​ អ៊ីរ៉ាក់​ និង​កង​ជីវពល​ Shi'ite​ បាន​វាយ​ប្រយុទ្ធ​តទល់​គ្នា​នៅ​លើ​ដី​ ហើយ​បាន​រារែក​មិន​សុំ​ជំនួយ​ផ្លូវ​អាកាស​ពី​ខាង​ក្រៅ​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​បាន​ជ័យជម្នះ​ភ្លាមៗ​នៅ​ខាងក្រៅ​ទី​ក្រុង​ទីគ្រីត​ កិច្ច​ប្រឹង​ប្រែង​នោះ​បាន​នៅ​គាំង​ជាប់​មិន​ទៅ​មុខ។​

លោក​ឧត្តមសេនីយ៍ឯក​ James Terry​ នៃ​ស.រ.អា​ ដែល​ជា​មេ​បញ្ជាការ​កង​កម្លាំង​ចម្រុះ​ បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ នឹង​ជួយ​កង​កម្លាំង​ អ៊ីរ៉ាក់​ ឲ្យ​អាច​វាយ​កំចាត់​ក្រុម​សកម្មប្រយុទ្ធ​បាន​ងាយ​ជាង​មុន។​

ទីគ្រីត​ ជា​ក្រុង​ខេត្ត​ Salahuddin​ ដែល​ស្ថិត​នៅ​រវាង​រដ្ឋធានី​ បាកដាដ​ និង​ទី​ក្រុង Mosul ដែល​ជា​ទីក្រុងធំ​ជាង​គេ​បង្អស់​ទី​ពីរ​របស់​អ៊ីរ៉ាក់​ ដែល​ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម​បាន​នៅ​ត្រួត​ត្រា​តាំង​ពី​ខែ​មិថុនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG