ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ស.រ.អ​និង​អាមេរិក​ឡាទីន​កំពុង​មាន​ការជឿន​លឿន​ទៅ​មុខ


ពាណិជ្ជកម្ម​ មុខ​ជំនួញ​ ពលកម្ម​ របស់​ស.រ.អ.
ពាណិជ្ជកម្ម​ មុខ​ជំនួញ​ ពលកម្ម​ របស់​ស.រ.អ.

ពួក​មន្រ្តី​ជាន់ខ្ពស់​រដ្ឋបាល​របស់​លោក​អូបាម៉ា​កាលពី​ថ្ងៃ​អង្គារ​បាន​ពិភាក្សា​ពេលវេលា​ដើម្បី​បញ្ជូន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​បាន​ចរចា​ជាមួយ​ប្រទេស​ប៉ាណាម៉ា ​កូឡុំប៊ី​និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៅឲ្យ​សភា​ធ្វើ​ការ​ពិនិត្យ។

បន្ទាប់​ពីពន្យារ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​មក​ កិច្ចព្រមព្រៀង​លើក​ស្ទួយ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាណាម៉ា​ក៏ដូចជា​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ប្រទេស​ប៉ាណាម៉ា ​កូឡុំប៊ី​និង​កូរ៉េ​ខាងត្បូង​ទំនង​ជា​ស្ថិត​នៅលើ​ផ្លូវ​ទៅ​ឱ្យ​សភា​ធ្វើការ​ពិចារ​ណា។

ការឲ្យ​សច្ចានុម័ត​កាល​ពីពេល​ថ្មីៗ​នេះ​ដោយ​ប្រទេស​ប៉ាណាម៉ា​លើ​សន្ធិ​សញ្ញា​ពន្ធដារ​បាន​ដកចេញ​នូវ​ឧបសគ្គ​សំខាន់​ៗ​នៅក្នុង​វិធានការ​ដែល​មាន​ជាបន្ត​បន្ទាប់​ដែល​ពួកមន្រ្តី​និយាយ​ថា​បាន​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​អំពី​កិច្ចព្រម​ព្រៀង​ទាំង​នោះ។

លោកស្រី​ Miriam​ Sapiro ​ជា​អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។

«ពួកគេ​បាន​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​ធ្វើឲ្យ​យើង​ឥឡូវនេះ​ស្ថិត​ក្នុង​ជំហរ​ដ៏​ខ្លាំង​មួយ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ពិភាក្សា​ក្រៅផ្លូវការ​លើ​កិច្ចព្រម​ព្រៀង​នេះ​ជាមួយ​សភា​សហរដ្ឋ​អាមេរិក»។

លោកស្រី​ Sapiro ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​វិធានការ​នានា​ដែល​ប្រទេស​ប៉ា​ណាម៉ា​បានធ្វើ​រួមមាន​ចំណាត់ការ​ដើម្បី​លុប​បំបាត់​លក្ខ​ខណ្ឌ​ដែល​នៅសេស​សល់​លើ​សិទ្ធិ​ការងារ​ក៏ដូចជា​កំណែ​ទម្រង់​តាមផ្លូវច្បាប់​ដែល​ជាប់​ទាក់ទិន​ទៅនឹង​សិទ្ធិ​ចរចា​រួម​ហើយនឹង​កិច្ច​ការពារ​កម្មករ។

នៅឯ​សេតវិមាន​សប្តាហ៍​ក្រោយ​ លោក​ប្រធានាធិបតី​ Barack​ Obama ​និង​ប្រធា​នាធិបតី​ Ricardo ​Martinelli ​នៃ​ប្រទេស​ប៉ាណាម៉ា​ ត្រូវ​គេ​រំពឹង​នឹង​ពិភាក្សា​ពី​វិធានការ​បន្ទាប់​ទៀត​សម្រាប់​កិច្ចព្រមព្រៀង​សហរដ្ឋ​អាមេរិក​និង​ប៉ាណាម៉ា​ ហើយនឹង​ការផ្តួចផ្តើម​សន្តិ​សុខ​ថ្មី​សម្រាប់​តំបន់។

សមាគម​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ជាទូទៅ​បាន​គាំទ្រ​ការជំរុញ​របស់​រដ្ឋ​បាល​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​៣។ ជា​ពិសេសពួក​មន្រ្តី​បាន​ចង្អុល​បង្ហាញ​ការរៀបចំ​បង្កើត​សហជីព​ដែល​គាំទ្រ​ដោយ​សហភាព​កម្មករ​រថយន្ត​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ។

ក៏ប៉ុន្តែ​ លោក ​Richard​ Trumka​ មេដឹកនាំ​សហព័ន្ធ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៃ​អង្គការ​ AFL –​CIO​ ​កាល​ពីពេលថ្មីៗនេះ​បាន​បន្ត​ការរិះគន់​របស់​លោក​ដល់​កិច្ចព្រមព្រៀង​ទាំងនោះ​ រួមមាន​កិច្ច​ព្រមព្រៀងប្រទេស​កូឡុំប៊ី​ ដោយ​ចោទសួរថា​តើ​កិច្ចព្រមព្រៀង​ទាំងអស់​នោះ​ នឹង​ជួយ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ឬធ្វើ

ល្មម​គ្រប់គ្រាន់​ដើម្បី​ការពារ​ពួកកម្មករ​ក្នុង​ប្រទេស​នានា​ដែល​ពាក់ព័ន្ធ​ឬទេ។

កាលពី​ថ្ងៃ​អង្គារ ​លោក​ Mike ​Michaud​ ​តំណាងរាស្រ្តខាង​គណបក្ស​ប្រជាធិប​តេយ្យ​មកពី​រដ្ឋ ​Maine ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ហៅកិច្ចព្រម​ព្រៀង​ទាំងបី​នោះ​ថា​នៅ​មាន​គុណវិបត្តិ​ លោក​និយាយ​បន្ថែម​ទៀត​ថា​លោក​និង​តំណាងរាស្រ្ត​ផ្សេងទៀត​នៅក្នុង​សភា ​នឹង​ធ្វើការ​ដើម្បី​ខ្ទប់​កិច្ច​ព្រមព្រៀងទាំង​នោះ​មិន​ឲ្យ​បាន​ទទួល​ការអនុម័ត។

ប្រែ​សម្រួល​ដោយ​ជឹង​ ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG