ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អសប​ព្យាយាម​ពង្រីក​តំបន់​ហាមប្រាម​មិនឲ្យ​យន្តហោះ​លីប៊ីហោះហើរ


បំណែក​នៃយន្តហោះប្រតិកម្ម​មួយ​គ្រឿង​របស់សហរដ្ឋអាមេរិក​
​ដែលបាន​​ធ្លាក់​​ពេល​ចុះ​ក្នុង​ប្រទេស​លីប៊ី​នៅ​ថ្ងៃអង្គារ​នេះ។
បំណែក​នៃយន្តហោះប្រតិកម្ម​មួយ​គ្រឿង​របស់សហរដ្ឋអាមេរិក​ ​ដែលបាន​​ធ្លាក់​​ពេល​ចុះ​ក្នុង​ប្រទេស​លីប៊ី​នៅ​ថ្ងៃអង្គារ​នេះ។

កងកម្លាំង​គាំទ្រ​ដោយ​អ.ស.ប កំពុង​ខិតខំ​ព្យាយាម​ពង្រីក​តំបន់​ហាមប្រាម​មិន​ឱ្យ​យន្តហោះ​យោធា​ Libya ហោះ​កាត់​ភាគច្រើន​នៃ​តំបន់​ខាង​ជើង​នៃ​ប្រទេស​នេះ​ ក្រោយ​ពី​ការវាយប្រហារ​តាម​អាកាស​បី​ថ្ងៃ​បាន​ធ្វើ​ឱ្យ​ខ្សោយ​ដល់​កិច្ចការពារ​របស់​មេដឹកនាំ​លីប៊ី​ Moammar​ Gadhafi។

ក្រុមចំរុះ​អន្តរជាតិ​គ្រោង​នឹង​ពង្រីក​តំបន់​ហាមប្រាម​មិន​ឱ្យ​យន្តហោះ​យោធា​លីប៊ី​ហោះ​លើ​ប្រទេស​នេះ​ពី​សំបុក​ពួកឧទ្ទាម​នៅ​ Benghazi​ ​នៅ​ខាងកើត​ទៅកាន់​រដ្ឋធានី ​Tripoli ​ចម្ងាយ​មួយពាន់​គ.ម.​ទៅ​ខាងលិច។

កងកម្លាំង​ស្មោះត្រង់​នឹង​ Gadhafi​ នៅ​ក្នុង​ក្រុង​Tripoli​បាន​បាញ់​កាំភ្លើង​ការពារដែនអាកាស​នៅ​ក្នុង​ការប៉ុនប៉ង​រារាំង​ការវាយប្រហារ​ដោយ​កងយន្តហោះប្រតិកម្ម​ប្រយុទ្ធ​របស់​ស.រ.អ.​ ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស។

ស.រ.អ.​បាន​បញ្ជាក់​កាល​ពី​ថ្ងៃអង្គារ​ថា​យន្តហោះ​ប្រតិកម្ម​មួយ​គ្រឿង​របស់​ខ្លួនបាន​ធ្លាក់​ពេល​ចុះ​ក្នុង​ប្រទេស​លីប៊ី​មួយ​ថ្ងៃ​មុន​នេះ។​ពួកយោធា​បាន​និយាយ​ថាបុព្វហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ​ទំនង​ជា​បញ្ហា​ម៉ាស៊ីន​ខូច​មិនមែន​ដោយសារ​ការបាញ់​ដោយ​សត្រូវ​ទេ។​គេ​និយាយ​ថា​ពួកយានិក​មាន​សុវត្ថិភាព។

ទោះណាជា​មាន​ការពង្រីក​កិច្ចប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ហាមប្រាម​មិន​ឱ្យយន្តហោះ​យោធា​លីប៊ី​ហោះ​លើ​ប្រទេស​នេះ​-ដែល​ជា​ផ្នែក​មួយ​នៃ​សេចក្តី​សម្រេចចិត្ត​មួយ​របស់​អ.ស.ប.​ដើម្បី​ការពារក្រុមជន​ស៊ីវិល​ពី​ការវាយប្រហារ​ដោយរដ្ឋាភិបាល​លីប៊ី​ក៏​ដោយ​-ក៏​ប្រភព​ក្រុមប្រឆាំង​នៅ​ក្នុង​ក្រុង​ពីរ​នា​ផ្នែក​ខាង​លិចប្រទេស​រាយការណ៍​ថា​មាន​ការប្រយុទ្ធគ្នា​ត​ទៅ​ទៀត។

ក្រុម​អ្នកស្រុក​បានថ្លែង​ថា​កងកម្លាំង​លំអៀង​ទៅ​ខាង​Gadhafi​ធ្វើ​ការវាយលុកនៅ​ក្នុង​ក្រុង​Misrata​និង​ក្រុង​Zintan​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​គេច​ចេញពី​ការវាយប្រហារ​តាម​អាកាស។​ ភាពតានតឹង​ក្នុង​កិច្ចគាំទ្រ​អន្តរជាតិ​ដល់បេសកកម្ម​នេះ​បាន​កើន​ទ្បើង​កាល​ពី​ថ្ងៃអង្គារ​ដោយ​ប្រទេសចិន​ចូលរួម​ជាមួយពួក​អ្នកជំទាស់។

អ្នកស្រី​ Jiang​ Yu​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា​រដ្ឋាភិបាលក្រុង​ប៉េកាំង​ចង់​ឱ្យ​មាន​កិច្ចឈប់បាញ់គ្នា​ជា​បន្ទាន់​និង​ស្វះស្វែង​រក​ដំណោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី។

ប្រទេសចិន​ ដូចជា​ប្រទេស​រុស្សី​ដែរ​ បាន​បោះឆ្នោត​អនុប្បវាទ​មិនបាន​គាំទ្រ​ដល់​សេចក្តី​សម្រេចចិត្ត​របស់​អ.ស.ប.ដែល​អនុញ្ញាត​ឱ្យ​មាន​ការវាយប្រហារ​នេះ​ទេ​ក៏ប៉ុន្តែ​មិនបាន​បោះឆ្នោត​វ៉េតូ​ជំទាស់នឹង​វិធានការ​នេះ​ទ្បើយ។ ​សម្ព័ន្ធ​អារ៉ាប់​ដែល​ពី​ដំបូង​ទ្បើយ​បាន​គាំទ្រ​វិធានការ​នេះ​របស់​អ.ស.ប.​ ក៏​បាន​សម្តែង​ការ​មិន​ទ្រទ្រង់​ទាំងស្រុង​ដែរ។

ពួកប្រទេស​ទាំងនេះ​និយាយ​ថា​ពួកគេ​ខ្វល់ខ្វាយ​អំពី​ការស្លាប់​នៃ​ពួកជន​ស៊ិវិលនិង​វិបត្តិ​មនុស្សធម៌​ដែល​ជា​អ្វី​ដែល​វិធានការ​ទាំងនេះ​មាន​គោលដៅ​បញ្ចៀសមិន​ឱ្យ​មាន៕

ប្រែ​សម្រួល​ដោយ​ ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG