ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​និង​អ៊ីស្រាអែល​ពិភាក្សា​គ្នា​អំពី​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ហ្កាហ្សា


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទទួលស្វាគម​ន៍រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅមន្ទីរបញ្ចកោណក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទទួលស្វាគម​ន៍រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant នៅមន្ទីរបញ្ចកោណក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​ពិភាក្សា​ជាមួយ​សមភាគី​អ៊ីស្រាអែល​របស់​លោក​អំពី​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដូចជា​បាញ់បោះ​ទៅវិញ​ទៅមក​ជា​បន្ត​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​លីបង់​និង​តម្រូវការ​ក្នុងការ​បង្ហើយ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​នៅ​ហ្កាហ្សា​ជាដើម។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្នុង​សារ​មួយ​បង្ហោះ​តាម​បណ្ដាញ​សង្គម​អនឡាញ X លោក Austinថា លោក​ក៏​បាន​ពិភាក្សា​ផងដែរ​អំពី​ហានិភ័យ​នៃ​ការ​កើនឡើង​នូវ​ភាព​តានតឹង​ពី​អ៊ីរ៉ង់​និង​ក្រុម​ដែល​អ៊ីរ៉ង់​គាំទ្រ​ក្នុង​ពេល​លោក​និយាយ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លោក​បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ថា​សហរដ្ឋ​អាមេរិក​ឈរជើង​បាន​ល្អ​នៅ​ទូទាំង​តំបន់​នោះ។

លោក Austin បាន​សរសេរ​ថា៖ «ខ្ញុំ​បាន​ហៅ​ទូរស័ព្ទ​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​លោក Yoav Gallant កាលពី​ម្សិលមិញ​ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់បោះ​ជា​បន្ត​ទៅវិញ​ទៅមក​នៅ​តាម​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​លីបង់ និង​ហានិភ័យ​នៃ​ជម្លោះ​កាន់តែ​ខ្លាំងឡើង​ពី​អ៊ីរ៉ង់ ក្រុម​ហេសបូឡា (Hezballah) នៅ​លីបង់ និង​ក្រុម​ភេរវជន​ផ្សេង​ទៀត​ដែល​អ៊ីរ៉ង់​គាំទ្រ​នៅ​ទូទាំង​តំបន់​មជ្ឈិមបូព៌ា។ ខ្ញុំ​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សន្តិសុខ​អ៊ីស្រាអែល​និង​បាន​ចែករំលែក​ព័ត៌មាន​ថា​សហរដ្ឋ​អាមេរិក​ឈរ​ជើង​យ៉ាង​រឹងមាំ​នៅ​ទូទាំង​តំបន់​ដើម្បី​ការពារ​អ៊ីស្រាអែល​និង​ការពារ​បុគ្គលិក​និង​សម្ភារ​អាមេរិក»។

លោក Austin បាន​បន្ថែម​ថា៖ «លោក​រដ្ឋមន្ត្រី Gallant និង​ខ្ញុំ​បាន​ពិភាក្សា​គ្នា​អំពី​វឌ្ឍនភាព​ឆ្ពោះ​ទៅរក​បទ​ឈប់បាញ់​នៅ​ហ្កាហ្សា​និង​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ ហើយ​ខ្ញុំ​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​បង្ហើយ​កិច្ចព្រមព្រៀង [បទ​ឈប់បាញ់]»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG