ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​រង​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​សូម៉ាលី


រូបភាព​ឯកសារ៖ យោធា​សូម៉ាលី​បង្ហាញ​ជំនាញ​ការពារ​ខ្លួន បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​យោធា​ នៅ​ក្នុង​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។
រូបភាព​ឯកសារ៖ យោធា​សូម៉ាលី​បង្ហាញ​ជំនាញ​ការពារ​ខ្លួន បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​យោធា​ នៅ​ក្នុង​ក្រុង Mogadishu ប្រទេស​សូម៉ាលី កាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។

យោធា​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ​ខ្លួន​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​មេដឹកនាំរង​នៃ​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​សូម៉ាលី។

បញ្ជាការ​អាមេរិក​នៅ​អាហ្វ្រិក​បាន​និយាយ​ថា ​ការវាយ​ប្រហារ​តាម​អាកាស​កាល​ពីថ្ងៃ​អាទិត្យ​នៅ​ក្បែរ​ភូមិ Xiriiro ​ក្នុងតំបន់ ​Bari ​ក្នុង​ប្រទេស​សូម៉ាលី​បាន​សម្លាប់ ​Abdihakim Mohamed Ibrahim។ ​បញ្ជាការ​អាមេរិក​នៅ​អាហ្វ្រិក​និយាយ​ថា ​Ibrahim ​ដែល​មាន​ឈ្មោះ​មួយ​ទៀត​ថា Dhoqob ​គឺជា​អ្នក​ទទួលខុស​ត្រូវ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​ក្រុម​ជ្រុល​និយម​ដែល​ធ្វើផែន​ការ​វាយប្រហារ​ និង​ជាអ្នក​រៀបចំ​លទ្ធកម្ម។

លោក ​Abdisamad Mohamed Gallan​ រដ្ឋមន្ត្រី​សន្តិសុខ​នៃតំបន់ ​Puntland ​ប្រទេស​សូម៉ាលី​បាន​ប្រាប់​ VOA ភាសា​សូម៉ាលី​ថា​ ការវាយ​ប្រហារ​តាម​អាកាស​បាន​កម្ទេច​រថយន្ត​ដែល​ក្នុង​នោះ​មាន​ Dhoqob ​និង​អ្នកដំណើរ​ម្នាក់​ទៀត។ ​លោក​និយាយ​ថា ​ជនទាំង​ពីរ​នេះ​ត្រូវ​បានសម្លាប់ ​ប៉ុន្តែ​មិនទាន់​ដឹង​អត្ត​សញ្ញាណ​របស់​ម្នាក់​ទៀត​នោះ​ទេ។​

សាក្សី​ម្នាក់​ដែល​មិនចង់​ឱ្យ​បញ្ចេញ​ឈ្មោះ ​បាន​និយាយ​ថា ​រថយន្ត​នោះ​ឆេះ។​

ក្រុម​រដ្ឋ​ឥស្លាម​នៅ​សូម៉ាលី​ដឹកនាំ​ដោយ Sheikh Abdulkadir Mumin ​អតីត​បញ្ញវន្តរបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ al-Shabab។​ កាលពីខែ​តុលា​ឆ្នាំ​២០១៥​ គាត់​បាន​រត់​ចេញ​ពីក្រុម​ហើយ​បាន​ប្តេជ្ញា​ភក្ដីភាព​ចំពោះ​មេ​ដឹក​នាំ​រដ្ឋឥស្លាម​ឈ្មោះ​ Abu Bakr Al-Baghdadi។​

Dhoqob គឺជា​មនុស្ស​ដៃ​ស្តាំរបស់​ Mumin។​ Mumin​ បាន​រួចផុតពី​ការវាយ​ប្រហារ​តាម​អាកាស​មួយនៅក្នុង​តំបន់​ភ្នំ Bari ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧។ ​លោក ​Gallan ​និយាយ​ការ​សម្លាប់​មេដឹកនាំ​កំពូល​របស់​ពួក​រដ្ឋ​ឥស្លាម​នឹង​ធ្វើ​ឲ្យ​ក្រុម​នេះ​ឆាប់​អន្តរាយ៕

XS
SM
MD
LG