ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​របស់​អ្នក​ប្រើប្រាស់​របស់​របរ​នៅ​ស.រ.អា.​មាន​ការ​រីកចម្រើន​ដោយ​សារ​អតិផរណា​ធ្លាក់​ចុះ


តារាង​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ប្រើប្រាស់​របស់​របរ​នៅ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ២០០៣​ដល់​២០១៣។
តារាង​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ប្រើប្រាស់​របស់​របរ​នៅ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ២០០៣​ដល់​២០១៣។

របាយការណ៍​ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ​អាមេរិកាំង​មាន​សុទិដ្ឋិនិយម​ច្រើន​ជាង​មុន​នៅ​ពេល​ដែល​អតិផរណា​បាន​កើនឡើង​បន្តិច​ពី​កម្រិត​ទាប​បំផុត។​

ទិន្នន័យ​បាន​មក​ពី​ការ​ស្ទង់មតិ​ក្រុម​អ្នកប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ​ដោយ​សាកលវិទ្យាល័យ​ Michigan​ បង្ហាញ​ថា​ពួកគេ​បាន​ត្រូវ​លើកទឹកចិត្ត​ដោយ​មាន​ការងារ​ធ្វើ​ច្រើន​ជាង​មុន​ហើយ​សាំង​ក៏ចុះថ្លៃ​ដែរ។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ តម្លៃ​ថាមពល​ទាំង​នេះ​បាន​កើនឡើង​បន្តិច​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ក្រសួង​ការងារ​វាស់វែង​អតិផរណា​នៅ​កម្រិត​លក់ដុំ​ថា​មាន​កំណើន​កន្លះ​ភាគរយ​ដែល​ជា​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ជិត​បី​ឆ្នាំ។ ​ក្រៅ​ពី​ផ្នែក​ម្ហូប​អាហារនិង​ថាមពល​ អតិផរណា​បាន​កើន​ឡើង​៦ភាគ១០​នៃ​មួយ​ភាគ​រយ​លើស​ពី​ឆ្នាំ​ទៅ​មិញ។​

សេចក្តី​រាយការណ៍​ទាំង​នេះ​ជា​ផ្នែក​នៃ​ទិន្នន័យ​ដែល​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ធនាគារ​កណ្តាល​ស.រ.អា.​នឹង​ពិចារណា​នៅ​សប្តាហ៍​ក្រោយ​នៅ​ពេល​ពួក​គេ​ជជែក​ដេញ​ដោល​គ្នា​អំពី​នៅ​ពេល​ណា​ពួកគេ​នឹង​ដំឡើង​អត្រា​ការ​ប្រាក់​គោល​របស់​ប្រទេស​ហើយ​និង​ដំឡើងប៉ុន្មានភាគ​រយ។

ក្រុម​សេដ្ឋវិទូ​នៅ​ឯ​ធានាគារ​ PNC​ និយាយ​ថា​អតិផរណា​បន្តិច​បន្តួច​នៅ​ពេល​សព្វថ្ងៃ​នេះ​ជា​ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​មួយ​ចំនួន​ដែល​ធានាគារ​កណ្តាល​ស.រ.អា.​មិន​ទំនង​ជា​នឹង​បង្កើន​អត្រា​ការប្រាក់​ទេ​រហូត​ដល់​ខែ​កញ្ញា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG