ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ការវាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ទៅ​លើ​ក្រុម​រដ្ឋឥស្លាម​បាន​សម្លាប់​ជនស៊ីវិល​អស់​ជាង​១០០០​នាក់

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោកស្រី Melania Trump ជួប​ជាមួយ​នឹង​សមាជិក​យោធា នៅ​ពេល​អញ្ជើញ​ចូលរួម​ការ​ប្រមូលផ្តុំ​មួយ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Al Asad ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ការ​វាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​បាន​សម្លាប់​ជនស៊ីវិល​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​អស់​ចំនួន​ជាង​១០០០​នាក់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។

របាយការណ៍​ប្រចាំខែ​មួយ​ស្តីពី​ជនរងគ្រោះ​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្រុម​សម្ព័ន្ធមិត្ត​បាន​បញ្ជាក់​ពី​តួលេខ​ជនស៊ីវិល​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ចំនួន​១១៣៩​នាក់​ ចាប់​តាំង​ពី​ចាប់​ផ្តើម​ប្រតិបត្តិការ​រវាង​ខែ សីហា ឆ្នាំ ២០១៤ ដល់​ខែ វិច្ឆិកា ឆ្នាំ ២០១៨​ មក។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា «ក្រុម​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ការវាយប្រហារ​ទាំងអស់​ចំនួន​៣១៤០៦ ក្នុង​ចន្លោះ​ខែ សីហា ឆ្នាំ ២០១៤ និង​ខែ វិច្ឆិកា ឆ្នាំ ២០១៨។ យោង​តាម​ទិន្នន័យ​ដែល​មាន ក្នុង​អំឡុង​ពេល​នោះ របាយការណ៍ CJTF-OIR បាន​វាយ​តម្លៃ​ថា ជនស៊ីវិល​យ៉ាង​ហោច​ណាស់​ចំនួន​១១៣៩​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​អចេតនា ដោយ​ការ​វាយប្រហារ​របស់​ក្រុម​សម្ព័ន្ធមិត្ត ចាប់​តាំង​ពី​ចាប់​ផ្តើម​អនុវត្ត​ប្រតិបត្តិការ Operation Inherent Resolve មក‍»។ ប្រតិបត្តិការ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនជាតិ​អ៊ីរ៉ាក់​និង​ស៊ីរី​ជិត​៨​លាន​នាក់​ត្រូវ​បាន​រំដោះ​ពី​ការ​ដឹកនាំ​របស់​ក្រុម​រដ្ឋឥស្លាម ក្នុង​អំឡុងពេល​នោះ។ ​

សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ មាន​ជនស៊ីវិល​ចំនួន​១៨៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ដោយ​អចេតនា កំពុង​ត្រូវ​បាន​វាយតម្លៃ។

កាល​ពី​ខែ កក្កដា ក្រុមសម្ព័ន្ធមិត្ត​បាន​សារភាព​ថា ជនស៊ីវិល​ចំនួន​១០៥៩​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ផ្លូវ​អាកាស​ចាប់​ពី​ឆ្នាំ​២០១៤​មក ខណៈ​ដែល​មាន​ការ​អំពាវនាវ​ពី​អង្គការ​សិទ្ធិមនុស្ស​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​តួលេខ​អ្នក​ស្លាប់ ដែល​បាន​ចោទប្រកាន់​ក្រុមសម្ព័ន្ធមិត្ត​ថា​មិន​បាន​រាប់​ចំនួន​តួលេខ​ជនស៊ីវិល​ដែល​ត្រូវ​បាន​សម្លាប់​ឲ្យ​អស់​ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​រដ្ឋឥស្លាម៕

XS
SM
MD
LG