ភ្នំពេញ —
កងទ័ពកម្ពុជានិងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើលំហាត់យោធារួមគ្នានៅថ្ងៃច័ន្ទនេះដែលជាផ្នែកមួយនៃការពង្រឹងសន្តិសុខក្នុងតំបន់។
លំហាត់យោធាដែលមានឈ្មោះថា «ឆ្មាំអង្គរ២០១៤» ចូលរួមដោយយោធាសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកងទ័ពកម្ពុជាសរុបចំនួន៤៧០នាក់ហើយលំហាត់យោធានេះធ្វើឡើងនៅ សាលាហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺដែលស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ខាងលិចរាជធានីភ្នំពេញ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ ក្នុងសមយុទ្ធយោធារយៈពេល១០ថ្ងៃនេះ កងទ័ពនៃប្រទេសទាំងពីរនឹងចូលរួមផ្តល់ជំនួយមនុស្សធម៌និងជំនួយ សង្គ្រោះមហន្តរាយ ការផ្លាស់ប្តូរគ្នាផ្នែកវិស្វកម្ម ការហ្វឹកហ្វឺនផ្នែកពេទ្យនិង សកម្មភាព ដើម្បីរៀបចំ កងទ័ពកម្ពុជាសម្រាប់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោកដែលជាកូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើជាអធិបតីក្នុងពិធីបើកលំហាត់យោធានេះ។
លោកមានប្រសាសន៍ថាសហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពកងទ័ពកម្ពុជានិងកងទ័ពកម្ពុជាបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់និងក្នុងពិភពលោកតាមរយៈក្របខណ្ឌនៃបេសកម្មអង្គការសហប្រជាជាតិ។
«ការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសហគមន៍អន្តរជាតិនិងក្របខណ្ឌអន្តរជាតិនានាទាំងនៅក្នុងតំបន់និងនៅលើសកលលោក ការបញ្ជូនកងទ័ពទៅចូលរួមដោះមីន ថែរក្សាសន្តិភាព ការងារវិស្វកម្មនិងការងារមនុស្សធម៌នៅតាមបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិពិតជាបានលើកស្ទួយកិត្តិយសជាតិនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងពិភពលោក»។
លោកឧត្តមសេនីយ៍ត្រីចន ហ្គោដែល (John Goodale) តំណាងកងទ័ពសហរដ្ឋអាមេរិក ប្រចាំតំបន់ ប៉ាស៊ីហ្វិកជឿថា លំហាត់យោធានេះ នឹងធ្វើឲ្យប្រទេសទាំងពីរពង្រឹងមិត្តភាព«និងភាពជាដៃគូ» សម្រាប់ផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងមនុស្សធម៌។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗដែលបានផ្តល់ជំនួយយោធាដល់ប្រទេសកម្ពុជាទាំងផ្នែកបច្ចេកទេសនិងសម្ភារៈ។ នេះគឺជាឆ្នាំទី៥ហើយដែលសហរដ្ឋអាមេរិកបានឧបត្ថម្ភដល់លំហាត់យោធានៃប្រទេសទាំងពីរ៕