ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​មើល​ឃើញ​ថា មិន​មាន​​មូលហេតុ​បណ្តេញ​លោក Mueller ​ដែល​ជា​ទីប្រឹក្សា​ពិសេស​នោះ​ទេ


លោក Rod Rosenstein អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​ នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
លោក Rod Rosenstein អនុរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​របស់​សភា​ នៅ​វិមាន​សភា Capitol Hill កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

លោក Rosenstein អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រាប់​សមាជិក​សភា​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​មិន​មាន​មូលហេតុ​បណ្តេញ​លោក Robert Mueller ​ដែល​ជា​ទីប្រឹក្សា​ពិសេស​កំពុង​ដឹកនាំ​ការ​ស៊ើបអង្កេត​ថា​តើ​យុទ្ធនាការ​រៀប​ចំ​ការ​បោះឆ្នោត​របស់​ប្រធានាធិបតី​ត្រាំបាន​ឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ី​ក្នុង​អំឡុង​នៃ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦​ដែរ​ឬ​ទេ។

លោក Rosenstein បាន​ផ្តល់​កសិណ​សាក្សី​នៅ​ពី​មុខ​គណៈកម្មាធិការ​តុលាការ​របស់​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បញ្ចេញ​សារ​អត្ថបទ​រាប់​រយ​រវាង​មន្ត្រី FBI ២នាក់​របស់​ក្រុម​ស៊ើបអង្កេត​លោក Muellerដែល​បាន​បញ្ចេញ​ទស្សនៈ​ប្រឆាំង​នឹង​លោកត្រាំ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ចោទ​សួរ​ពី​លក្ខណៈ​មិន​ចូល​គណបក្ស​ណាមួយ​របស់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់។

លោក Rosenstein ដែល​បាន​តែងតាំង​លោក Mueller និង​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​លោក​បាន​ប្រឈម​ការចោទ​សួរ​អំពី​លោក Mueller មក​ពីលោក Jerrold Nadler សមាជិក​របស់​គណបក្ស​ប្រជា​ធិបតេយ្យ។ លោក Jerrold Nadler បាន​ចោទ​សួរ​លោក Rosenstein ថា «តើ​លោក​ឃើញ​ហេតុផល​ត្រឹមត្រូវ​ដើម្បី​បណ្តេញ​លោក Mueller ទេ? លោក Rosenstein បាន​ឆ្លើយ​តប​ថា ​ទេ អត់​ទេ។​ លោក Jerrold Nadler ​សួរ​ទៀត​ថា ​ប្រសិនបើ​គេ​បញ្ជា​លោក​ឲ្យ​បណ្តេញ​លោក Mueller ​តើ​លោក​នឹង​ធ្វើ​យ៉ាង​ដូចម្តេច​ដែរ ? លោក Rosenstein បាន​ពន្យល់​ថា ​ដូច​ដែល​ខ្ញុំ​បាន​ពន្យល់​កាល​ពី​មុន​ហើយ​ថា ​ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​ច្បាប់។ប្រសិនបើ ​មិន​មាន​ហេតុផល​ត្រឹម​ត្រូវ ​ខ្ញុំ​នឹង​មិន​បណ្តេញ​លោក Mueller ទេ។

សំណួរ​អំពី​សុច្ចរិតភាពនៃ​ការ​ស៊ើបអង្កេត​របស់​ទីប្រឹក្សា​ពិសេស​បាន​លេច​ចេញ​ឡើង​បន្ទាប់​ពី​លោក Peter Strzok ភ្នាក់​ងារ​ស៊ើបការ​សម្ងាត់​របស់ FBI បាន​ត្រូវ​គេ​ដក​ចេញ​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​ពី​ក្រុម​របស់​លោក Mueller បន្ទាប់​ពី​រក​ឃើញ​សារ​អត្ថបទ​របស់​លោក Strzok ឆ្លើយ​ឆ្លង​ជាមួយ​លោកស្រី Lisa Page ​ជា​មេធាវី​របស់ FBI ​ដែល​ត្រូវ​បា​ន​ចាត់​តាំង​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ក្រុម​ភ្នាក់ងារ​ និងរដ្ឋ​អាជ្ញា​ដែល​ស៊ើបអង្កេត​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០១៦៕

XS
SM
MD
LG