ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យោធា​ស.រ.អា.​និង​​អាហ្វហ្គានីស្ថានប្រតិបត្តិ​ការរួម​គ្នា​វាយ​ឆ្មក់​ជំរុំ​ក្រុម​ al-Qaida


រូប​ភាព​ឯកសារ ៖ អ្នក​បើក​ឧទ្ធម្ភាគចក្រ ធ្វើ​ការ​ត្រួត​ពិនិត្យ​យាន​របស់​ខ្លួន​មុន​ពេល​ហោះ​ចេញ​ប្រតិបត្តិ​ការ​ជាមួយ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ បំពេញ​បេសកម្ម​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥។
រូប​ភាព​ឯកសារ ៖ អ្នក​បើក​ឧទ្ធម្ភាគចក្រ ធ្វើ​ការ​ត្រួត​ពិនិត្យ​យាន​របស់​ខ្លួន​មុន​ពេល​ហោះ​ចេញ​ប្រតិបត្តិ​ការ​ជាមួយ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ បំពេញ​បេសកម្ម​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥។

ក្រុម​យោធា​ស.រ.អា.​បាន​និយាយ​ថា​ ពួក​គេ​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ធំ​មួយ​តាម​អាកាស​និង​នៅ​លើ​ដី​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ​ ដោយ​បាន​សម្លាប់​ក្រុម​ជនសកម្ម​ប្រយុទ្ធ​ al-Qaida “ច្រើននាក់។"

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុម​យោធា​ស.រ.អា.​បាន​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា​ ដោយផ្អែក​លើ​ការ​ប្រមូល​ព័ត៌មាន​នៃ​ការ​ស៊ើបការ​សម្ងាត់​និង​ការ​រៀបចំគម្រោង​ការ​ជា​ច្រើន​ខែ​មក​ កិច្ច​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ប្រតិបត្តិការ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​តុលា​ នៅ​ក្នុង​ស្រុក​ Shorabak នៃ​ខេត្ត​ Kandahar ហើយ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។​

សេចក្តី​ថ្លែងការណ៍​នេះ​និយាយ​ថា​ ទាហាន​អាមេរិកាំង​និង​អាហ្វហ្គានីស្ថាន​ជាង​២០០​នាក់​បាន​ចូល​រួម​ក្នុង​ការ​វាយលុក​នេះ​ ដែល​មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ស.រ.អា.​៦៣​លើក​ នៅ​ពេល​ដែល​កងកម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ធ្វើការ​ប្រយុទ្ធ​មួយ​ចំនួន​នៅ​លើ​ដី​ប្រឆាំង​នឹង​បណ្តាញក្រុម​al-Qaida នៅ​កន្លែង​ពីរ​មាន​ការទាក់ទង​គ្នា។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​ដកស្រង់​ពាក្យ​សម្តី​លោក​ឧត្តមសេនីយ​ត្រី​ Wilson Shoffner​ អ្នក​នាំ​ពាក្យ​យោធា​ស.រ.អា.ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​បាន​មាន​ប្រសាសន៍ថា​ «នេះ​ជា​កិច្ចប្រតិបត្តិការ​វាយលុក​នៅ​លើ​ដី​រួម​គ្នា​ធំ​បំផុត​មួយ​ដែល​យើង​បាន​ធ្វើនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន»។

លោក​បាន​និយាយ​ថា​ ទី​ជម្រក​របស់​ក្រុម al-Qaida ​ត្រូវ​បាន​វាយ​ប្រហារ​ត្រូវ​ចំ​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​តំបន់​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុម​នេះ​ ដែល​បង្ហាញ​អំពី​«កំណើន​សមត្ថភាព​របស់​កង​កម្លាំង​សន្តិសុខ​នៃ​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។​

លោក Shoffner បាន​និយាយ​បន្ថែម​ថា​ «កន្លែង​ទី​មួយ​គឺ​ជា​ជំរុំ​ហ្វឹកហ្វឺនដែល​មានការ​រៀបចំ​ល្អ​នោះ​ មាន​ទំហំ​ប្រមាណ​មួយ​មៃល៍​ (mile) ក្រឡា។​ កន្លែង​ទី​ពីរ​មាន​ទំហំ​ជិត​៣០​មៃល៍​ក្រឡា»៕​

XS
SM
MD
LG