ឯកអគ្គរដ្ឋទូតអំពីឧក្រិដ្ឋកម្មជំរុញសាលាក្តីខ្មែរក្រហមឲ្យនាំខ្លួនជនសង្ស័យ
សាលាក្តីកាត់ទោសខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.កំពុងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលៗពីរនាក់។ តុលាការនេះកំពុងប្រឈមមុខនឹងឧបសគ្គ ជាច្រើន រួមទាំងការលាឈប់ថ្មីៗរបស់សហចៅក្រមស៊ើបអង្កេតអ.ស.ប.គឺ លោកម៉ាក ហាម៉ុន (Mark Harmon)។ ការលាឈប់នេះត្រូវគេបញ្ជាក់ថា ដោយសាររឿងផ្ទាល់ខ្លួន តែវាកើតឡើងដំណាលគ្នាដែលកម្ពុជាខកខានមិនផ្តល់កិច្ចសហការដើម្បីចាប់ខ្លួនជនសង្ស័យពីរនាក់ក្នុងសំណុំរឿងបន្ថែមរបស់តុលាការគឺសំណុំរឿង០០៣ និង០០៤។ លោកសុខ ខេមរានៃវីអូអេខ្មែរកាលពីថ្ងៃពុធទី៨ខែកក្កដាឆ្នាំ២០១៥ បានសម្ភាសលោកស្ទីវិន រ៉ប់ (Stephen Rapp) ឯកអគ្គរដ្ឋទូតគោចរស.រ.អា. ទទួលបន្ទុកកិច្ចការឧក្រិដ្ឋកម្មសង្គ្រាមដើម្បីពិភាក្សាថា តើរឿងរ៉ាវទាំងនេះមានន័យយ៉ាងណាសម្រាប់តុលាការដែលកំពុងមានភាពចម្រូងចម្រាសនេះ៕