តំណាងសហជីពប្រជុំគ្នាអំពីគម្រោងបាតុកម្មជាបន្ត
តំណាងសហជីពកម្មករធំៗចំនួន១៦ក្នុងប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះបានព្រមានសារជាថ្មីថា នឹងដឹកនាំធ្វើមហាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំសារជាថ្មីម្តងទៀត ប្រសិនណាបើរដ្ឋាភិបាលមិនព្រមដោះលែងសកម្មជនសហជីពទាំង២១នាក់ និងមិនដំឡើងប្រាក់ខែដល់ក្រុមកម្មករឱយបាន១៦០ដុល្លារក្នុងមួយខែ។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕