Hello VOA សុខភាព៖ វិធីបង្ការជំងឺសរសៃឈាមបេះដូង
ជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុចម្បងនៃការកើតជំងឺផ្សេងៗទៀតនិងការស្លាប់ដ៏ច្រើននៅសហរដ្ឋអាមេរិក នៅកម្ពុជានិងនៅទូទាំងពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ សម្រាប់មនុស្សមួយចំនួន សញ្ញាដំបូងនៃជំងឺសរសៃឈាមបេះដូងគឺការគាំងបេះដូង។ ក្នុងឆ្នាំ ២០២២ ជំងឺសរសៃឈាមបេះដូងបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣៧១.៥០៦នាក់នៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ជំងឺនេះអាចទប់ស្កាត់បាន។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីវិធីបង្ការជំងឺសរសៃឈាមបេះដូងនៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែមីនានេះ ដែលមានអ្នកស្រី ហុង ចិន្ដា ជាអ្នកសម្របសម្រួល៕