ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ទស្សនកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​តំបន់​របស់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​ពន្យារពេល


ក្មេងៗ​រ៉ូហ៊ីងយ៉ាង​កាន់​សាសនា​ឥស្លាម​ ដែល​បាន​រត់គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចូល​មក​ក្នុង​ប្រទេស​បង់ក្លាដែស​រង់ចាំ​ទទួល​យក​ជំនួយ​នៅ​ក្បែរ​ជំរំ​ភៀស​ខ្លួន Balukhali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ក្មេងៗ​រ៉ូហ៊ីងយ៉ាង​កាន់​សាសនា​ឥស្លាម​ ដែល​បាន​រត់គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា​ចូល​មក​ក្នុង​ប្រទេស​បង់ក្លាដែស​រង់ចាំ​ទទួល​យក​ជំនួយ​នៅ​ក្បែរ​ជំរំ​ភៀស​ខ្លួន Balukhali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

ដំណើរ​ទស្សនកិច្ច​ដោយ​ពួក​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​រដ្ឋ Rakhine ​ដែល​មាន​បញ្ហា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ត្រូវ​ពន្យារពេល​ បណ្តាល​មក​ពី​អាកាស​ធាតុ​មិនល្អ។

​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ពុធ​ថា​ តំណាង​របស់​ខ្លួន​នឹង​ត្រូវ​អម​ដំណើរ​ដោយ​មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ានៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Rakhine ​នោះ។ អ្នកនាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា ​ដំណើរ​ទស្សនកិច្ច​នោះ​ត្រូវ​បាន​លើក​ទៅ​សប្តាហ៍​ក្រោយ។

ដំណើរ​ទស្សនកិច្ច​នោះ​នឹង​បាន​កត់​សម្គាល់​ជា​លើក​ដំបូង​ដែល​ពួក​អ្នក​តំណាង​អង្គការ​សហប្រជាតិ​នឹង​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ Rakhineចាប់​តាំងពី​ការ​ចាប់​ផ្តើម​មាន​ការ​ចាក​ចេញ​របស់​ជន​ជាតិភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ដ៏​ច្រើន​នោះ។ ការ​ចេញ​ចូល​ទៅ​កាន់​តំបន់​នោះ​ជាប់​នឹង​ប្រទេស​បង់ក្លាដែស​បាន​ត្រូវត្រួត​ពិនិត្យ​ដ៏តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។​ អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​ជន​ភៀស​ខ្លួន​ជាង​៥សែននាក់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឆ្លងកាត់​ព្រំ​ដែន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស។​ អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា ​ចំនួន​ថ្មី​និង​កាន់​តែ​ច្រើន​ឡើងពីព្រោះ​តែ​ពួកគេអាច​រាប់​ជន​ភៀស​ខ្លួន​បាន​ប្រសើរ​ឡើង ​មិន​មែន​ពីព្រោះ​តែ​ចំនួន​មនុស្ស​ដែល​មក​ដល់​កើន​ឡើង​យ៉ាង​ខ្លាំង​នោះ​ទេ។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​មនុស្ស១៣នាក់​រួម​មាន​កូនក្មេង​៨​នាក់​ផង ​បាន​ត្រូវ​សម្លាប់​នៅពេល​ដែល​ទូក​មួយ​គ្រឿង​បាន​ក្រឡាប់​ខណៈ​ដែល​ធ្វើ​ដំណើរពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។​ ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​៣០​នាក់​ទៀត​បាន​ត្រូវ​ជួយ​សង្គ្រោះ​ពី​ទូក​ដែល​មាន​ដឹក​មនុស្ស​១២០​នាក់​នោះ៕

XS
SM
MD
LG