ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​យល់​ព្រម​ឲ្យ​អ.ស.ប ​ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម


Amerika Muhammad Alini dafn etdi
Amerika Muhammad Alini dafn etdi

រដ្ឋា​ភិបាល​កម្ពុជា​យល់​ព្រម​អនុញ្ញាតិ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ ចុះ​ជួប​និង​ពិនិត្យ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​វៀតណាម។ ប៉ុន្តែ ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ជាក់​លាក់​សម្រាប់​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​នៅឡើយ។ លោក​ស ​ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី​និ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​យល់​ព្រម​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចុះ​ពិនិត្យ​និង​សិក្សា​ស្ថាន​ភាពជន​ជាតិ​ដើម​តំបន់​ភ្នំវៀតណាម​ចំនួន ​១៣​នាក់​ ដែល​បាន​ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោ​ន​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី នេះ​បើយោង​តាម​មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​និង​មន្ត្រី​ផ្លូវ​ការ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​ចុះ​ត្រួត​ពិនិត្យ​ដោយ​មាន​កិច្ច​សហការ​ពី​មន្ត្រី​កម្ពុជា។

លោកស្រី វីវាន តាន់ ( Vivian Tan) ​អ្នក​នាំពាក្យឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិសម្រាប់​ជន​ភៀស​ខ្លួន (UNHCR)​ ប្រចាំ​តំបន់មាន​ប្រសាស​ន៍​តាម​សារ​អេឡិក​ត្រូនិក​(អ៊ីម៉ែល) ​នៅ​ថ្ងៃ​នេះ​ថា៖

«អាជ្ញាធរ​កម្ពុជា ការិយាល័យ​ឧត្តម​ស្នង​ការ​សហប្រជាជាតិសម្រាប់​សិទ្ធិ​មនុស្ស និងឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​ព្រម​ព្រៀង​គ្នា​ដើម្បី​ដឹក​នាំ​បេសកកម្ម​រួម​គ្នាទៅ​កាន់​ខេត្ត​រតន​គីរីនៅ​ក្នុ​ង​ពេល​ឆាប់ៗ​នេះ»។

មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ដដែល​បញ្ជាក់​ថា​នៅ​មិន​ទាន់​មាន​ការ​កំណត់​ពី​កាល​បរិច្ឆេទ​នៅ​ឡើយ។

​លោកស្រី​វីវាន តាន់ អះអាង​ថា៖

​«ជនជាតិ​តំបន់​ភ្នំ​ម៉ុងតាញ៉ា​ដែល​ត្រូវ​រក​ឃើញ​នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​កាន់​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ធ្វើ​ពាក្យ​សុំ​សិទ្ធិ​ជា​ជនភៀស​ខ្លួន»។

នៅ​ក្នុ​ងសេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ពុធនេះ ​លោក​នាយ​ឧត្តមេសនីយ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បានឲ្យដឹងថា ​លោកស ខេង ​បាន​បញ្ជាក់​ប្រាប់​ឯក​អគ្គរដ្ឋ​ទូតសហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Jean-François Cautain ថា​ លោក​«ស្វាគមន៍​សំណើរ»​ឲ្យ​មាន​មន្ត្រីនគរបាល​ចូល​រួម​ជាមួយ​ក្រុម​របស់​អង្គការ​សហប្រជាជាតិឬ​ក៏​អនុញ្ញាត​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​«ទាក់​ទង​»​ជា​មួយ​ក្រុម​ជនជាតិ​ដើម​ភាគ​តិចតាម​សំណើរ​របស់​លោក​Jean-François Cautain។

​ចម្លើយ​នេះ​ដែល​លោក ស ខេង​ ធ្វើ​ទៅកាន់​ឯក​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ។ កាល​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន (UNHCR) ​បានសំដែងការ​ព្រួយ​បារម្ភ​ជា​ខ្លាំងចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា​អជ្ញា​ធរ​របស់​ប្រទេស​កម្ពុជា​កំពុងស្វែង​រក​ចាប់​ខ្លួន​និង​បញ្ជូន​ជន​ជាតិ​ដើម​ភាគ​តិចតំបន់​ភ្នំ​ទៅឲ្យ​រដ្ឋា​ភិបាល​វៀតណាម​វិញ។

​ដំណាល​គ្នា​នោះស្ថាប័ន​កំពូល​ក៏​បានស្នើ​ឲ្យ​មាន​បេសកកម្ម​រួម​មួយ​រវាង​អង្គការ​សហប្រជាជាតិ​និង​រដ្ឋា​ភិបាល​ទៅ​កាន់​តំបន់​ព្រំ​ដែនដើម្បី​យល់​ពី​ស្ថាន​ភាព​និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ជន​ភៀស​ខ្លួន​។

​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​នេះ​ព្រមាន​ថា ​ការ​បញ្ជូន​ខ្លួន​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ដោយ​មិន​គោរព​តាមគោល​ការណ៍​ស្មគ្រ័​ចិត្ត​ គឺ​ជា​ការ​រំលោភ​ភារកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​។

លោក Jean-François Cautain ​ឯក​អគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុបបាន​ថ្លែង​ក្នុ​ងសន្និសិទ​កាសែត​មួយ​នៅ​ល្ងាច​នេះ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថាលោក​បាន​ផ្ញើ​លិខិតមួយ​ទៅ​កាន់​លោក​ស​ ខេង ហើយ​បានលើក​អំពី​កង្វល់​របស់​សហគម​អឺរ៉ុប​និង​រំលឹក​ប្រទេស​កម្ពុជា​អំពី​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុ​ង​ការ​គោរព​សិទ្ធិ​ជន​ភៀស​ខ្លួន។

«បើ​សិន​ជា​ជនជាតិ​ដើម​ភាគ​តិច​តំបន់​ភ្នំ​ម៉ុងតាញ៉ា​ត្រូវ​បាន​រក​ឃើញ​ថា​ កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ពួក​គេ​គួរ​តែ​មាន​ឱកាស​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិនិង​រដ្ឋាភិបាលដើម្បី​កំណត់​អំពី​លក្ខខណ្ឌ​របស់​ពួក​គេ​ថា ​តើ​ពួក​គេ​ជាជន​ភៀស​ខ្លួន​ឬ​ជាពលករ​អន្តោប្រវេសន្ត»។

ជនជាតិ​ដើម​ភាគ​តិច​ទាំង១៣​នាក់​នេះ​ត្រូវ​គេ​រាយការណ៍​ថា​បាន​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញរបស់​អជ្ញាធរ​វៀតណាម​ផ្នែក​សេរី​ភាព​សាសនា សេរីភាព​ក្នុ​ងការ​ប្រើ​ប្រាស់​អ៊ីនធើណែត​និង​សិទ្ធិ​ដីធ្លី។​ហើយ​ពួក​គេ​បាន​ភៀស​ខ្លួន​ចូល​ក្នុង​ព្រៃ​នៃ​ខេត្ត​រតនគីរី​ចាប់​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ​ដើម្បី​ស្វែង​រកសិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី៣។

ក្នុ​ង​ចំណោម​ជនភៀស​ខ្លួន​ទាំង​នោះ​មាន​ស្ត្រី​ម្នាក់​ផង​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​៕

XS
SM
MD
LG