ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អសប​ថ្កោល​ទោស​ការ​វាយ​ប្រហារ​លើ​រថយន្ត​ស្ថាន​ទូត​អង់គ្លេស


ឆ្មាំ​សន្តិសុខ​ជាតិ​អាហ្វហ្គានីស្ថាន​ត្រួត​ពិនិត្យ​ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
ឆ្មាំ​សន្តិសុខ​ជាតិ​អាហ្វហ្គានីស្ថាន​ត្រួត​ពិនិត្យ​ទីតាំង​ដែល​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ការ​ផ្ទុះ​គ្រាប់​បែក​មួយ​ហើយ​បន្ត​ដោយ​ការ​បាញ់​កាំភ្លើង​បាន​កើត​មាន​ឡើង​យ៉ាង​កក្រើក​នៅ​សង្កាត់​ដែល​សំបូរ​ដោយ​ស្ថានទូត​នៅ​ក្នុង​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន។

ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពុំ​ទាន់​មាន​គេដឹង​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​វាយ​ប្រហារ​នេះ​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​រថយន្ត​ស្ថានទូត​អង់គ្លេស​ត្រូវ​រថយន្ត​មួយ​ដែល​បង្កប់​គ្រាប់​បែក​អត្តឃាត​បាន​បើក​មក​បុក។​ ការវាយប្រហារនោះ​បាន​សម្លាប់​ឆ្មាំ​សន្តិសុខ​ជាតិ​អង់គ្លេស​ម្នាក់ បុគ្គលិក​ស្ថាន​ទូត​ជាតិ​អាហ្វហ្កានីស្ថាន​ម្នាក់​និង​មនុស្ស​បីនាក់​ផ្សេង​ទៀត។​

ក្រុម​តាលីបង់​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ ​ក៏​ដូច​ជា​ការផ្ទុះ​ដែល​បាន​ធ្វើ​ឱ្យ​កក្រើក​ដល់​សង្កាត់​អ្នក​ការទូត​កាលពីថ្ងៃ​ព្រហស្បតិ៍។ មន្ត្រី​មូលដ្ឋាន​និយាយ​ថា​ការផ្ទុះ​គ្រាប់​បែក​នោះ​បាន​បង្ក​ឱ្យ​មនុស្ស​៣៣នាក់​រងរបួស​ ហើយ​ពួកគេ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ជាតិ​អាហ្វហ្កានីស្ថាន។​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​លើ​ការវាយប្រហារ​លើ​រថយន្ត​របស់​ស្ថានទូត​អង់គ្លេស។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​និយាយ​ថា​ក្រុម​ជន​ល្មើស​និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​សកម្មភាព​ភេរវកម្ម​ត្រូវ​តែ​នាំ​យក​មក​កាត់​ទោស​ ហើយ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា​ គ្មាន​សកម្មភាព​ភេរវកម្ម​ណា​អាច​បង្វែរ​ទិស​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាពដែល​នាំ​មុខ​ដោយ​ជនជាតិ​អាហ្វហ្កានីស្ថាន លទ្ធិប្រជាធិបតេយ្យ និង​ស្ថេរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ឡើយ។

XS
SM
MD
LG