ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ថ្កោលទោស​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​អាហ្វហ្គានីស្ថាន


កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​នៅ​កន្លែង​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​ កាប៊ុល។
កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្តុំ​នៅ​កន្លែង​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​ កាប៊ុល។

បេសកកម្មជំនួយ​អ.ស.ប​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​ហៅ​កាត់ថា​ UNAMA ​បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាតមួយ​នៅ​ថ្ងៃ​សៅរ៍នេះ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៣៥នាក់​ស្លាប់​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​១០០នាក់​ទៀត​ត្រូវ​របួស។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ បេសកកម្ម​ UNAMA ​បាន​និយាយ​ថា​ ការ​បន្ត​ការ​ប្រើប្រាស់​ការ​វាយ​ប្រហារអត្តឃាត​នៅ​ក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​កុះករ​អាច​សន្មត់​បានថា​ ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។​សេចក្តី​ថ្លែងការណ៍​នេះបាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ធ្វើការ​វាយ​ប្រហារនេះមាន​ការ​ទទួល​ខុសត្រូវ​ជា​បន្ទាន់។​

លោក Fazal Ahmad Shirzad មេ​ប៉ូលិស​ខេត្ត Nangarhar ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ការ​វាយ​ប្រហារនេះ​បាន​កើត​មាន​ទ្បើង​នៅ​ថ្ងៃ​សៅរ៍នេះ​នៅ​ខាង​ក្រៅធនាគារ​មួយនៅ​ក្នុង​ក្រុង​ Jalalabad នា​ប៉ែក​ខាងកើត​ប្រទេស​ដែល​នៅ​ទី​នោះ​ក្រុម​បុគ្គលិក​រដ្ឋាភិបាល​បាន​ទៅ​បើក​ប្រាក់ខែ។​

អ្នកស្រុក​ក្រុង​ Jalalabad ម្នាក់​បាន​និយាយ​ថា «ខ្ញុំ​ឈ្មោះ​ Njibullah ខ្ញុំ​ជា​អ្នកស្រុក​ម្នាក់​នៃ​ក្រុង Jalalabad។​ ខ្ញុំ​ទើប​តែ​មកពី​ក្រុងកាប៊ុល​ ខ្ញុំ​ចុះចេញ​ពី​ទ្បាន​នៅ​ពេល​មាន​ការ​ផ្ទុះមួយ​ហើយ​បន្ទាប់​មក​មាន​ការ​ផ្ទុះ​មួយ​ទៀត។​នៅ​ពេល​ខ្ញុំ​មក​ដល់ទីនេះ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​និង​ត្រូវ​របួស​ច្រើន​នាក់ ហើយ​ខ្ញុំ​បានជួយពួក​គេ​។​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើបានសម្រាប់​បង​ប្អូន​រួម​ជាតិ​ខ្ញុំ»។

ក្រុម​តាលីបង់​បាន​បដិសេធ​ថា​ ពួក​គេ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយប្រហារ​នេះទេ​ ហើយ​បាន​ហៅ​ការ​វាយ​ប្រហារនេះ​ថា​ជា «សកម្មភាព​អាក្រក់​គ្មាន​សីលធម៌»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG