ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសអ៊ុយក្រែននៅ Irpin លាកូនដែលយំស្រែកឱបឪពុក ខណៈគ្រួសារត្រូវជម្លៀសខ្លួនចេញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ថ្ងៃ​អង្គារ ក្មេង​ប្រុស​ម្នាក់​ទ្រហោរយំឱបឪពុក ព្រោះតែឪពុករបស់ខ្លួនត្រូវចាកចេញពីគ្រួសារ គ្រាដែលស្ត្រី​ជា​ម្តាយ​និង​កូនៗ​ត្រូវ​ភៀសខ្លួន​ចេញពី​តំបន់ Irpin ដោយសារ​ទាហាន​រុស្ស៊ី​កំពុង​វាយប្រហារ​ចូល​ក្នុង​ក្រុង។ ពលរដ្ឋ​នៅ​ក្នុង​តំបន់ Irpin បាននាំ​គ្នា​ភៀសខ្លួន​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ដ៏​ខ្លាំងក្លារបស់​ទាហាន​រុស្ស៊ី ដោយ​ខ្លះរុញ​កូន​តូច​នឹង​រទេះ ឬ​ក្រៀក​កូន​តូច​ជាប់នឹង​ខ្លួន រីឯ​អ្នក​ខ្លះ​ទៀត​បាន​រត់​ភៀស​ខ្លួន​ជាមួយ​​សត្វ​ចិញ្ចឹម​និង​សម្ភារៈ​តិចតួច​ដាក់​ក្នុង​ថង់។ មនុស្ស​ជាង ២ លាននាក់​ ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​ បាន​រត់ភៀស​ខ្លួន​ចេញ​ពី​អ៊ុយក្រែន​ ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​លើ​ប្រទេស​នេះ កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​យោង​តាម​ឧត្តមស្នងការ​ប្រចាំ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន៕

XS
SM
MD
LG