សង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក៖ អតីតកាលនិងបច្ចុប្បន្ន
រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានដំឡើងពន្ធគយលើប្រទេសចិន ហើយគ្រោងនឹងដំឡើងពន្ធគយលើប្រទេសកាណាដា និងម៉ិកស៊ិករហូតដល់ ២៥%។ ទន្ទឹមគ្នានោះដែរ ប្រទេសទាំងនេះបានគំរាមចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ដោយការដំឡើងពន្ធគយដែរ។ ប៉ុន្តែនេះមិនមែនជាលើកទី ១ ទេដែលអាមេរិកចូលពាក់ព័ន្ធ នឹងជម្លោះពាណិជ្ជកម្មជាមួយនឹងបច្ចាមិត្តនិងសម្ព័ន្ធមិត្ត។ លោក ម៉ែន គឹមសេង រាយការណ៍បន្ថែមពីសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិកក្នុងពេលអតីតកាលនិងបច្ចុប្បន្ន៕