ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ូហ្គង់ដា​បន្ត​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន


មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​កំប៉ាឡា (Kampala) ប្រទេស​អ៊ូហ្គង់ដា កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ក្រុង​កំប៉ាឡា (Kampala) ប្រទេស​អ៊ូហ្គង់ដា កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ និង​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច Yoweri Museveni គឺ​ជា​អ្នក​នាំ​មុខ​គេ ខណៈ​ដែល​សង្កាត់​មួយ​ចំនួន​កំពុង​តែ​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ប៉ះប៉ូវ​នូវ​បញ្ហា​មួយ​ចំនួន​ដែល​បាន​កើតឡើង​នៅ​មណ្ឌល​បោះឆ្នោត​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ។ ​

ជាមួយ​នឹង​សន្លឹក​ឆ្នោត​ដែល​ទាប​ជាង​២៥%​បន្តិច​ដែល​គេ​បាន​រាប់​រួច​រាល់ លោក​ប្រធានាធិបតី Museveni ដែល​បាន​កាន់​អំណាចអស់​រយៈពេល​៣​ទសវត្សរ៍ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៦០​ភាគរយ​នៃ​សន្លឹក​ទាំងអស់​ដែល​បាន​រាប់​រួច​រាល់។

ប៉ុន្តែ​មណ្ឌល​បោះឆ្នោត​ចំនួន​៣៦​កន្លែង​នៅ​ក្នុង​រដ្ឋធានី ​សង្កាត់ Kampala និង​សង្កាត់ Wakiso ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ទៅ​ខាង​គណបក្ស​ប្រឆាំង​នោះ កំពុង​តែ​បន្ត​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ប៉ះប៉ូវ​ការ​ពន្យារពេល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ។ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ូលិស​បាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ និង​ជា​បេក្ខជន​ប្រធានាធិបតី គឺ​លោក Kizza Besigye បន្ទាប់​ពី​លោក​ព្យាយាម​ចូល​ទៅ​ក្នុង​គេហដ្ឋាន​មួយ​ដែល​លោក​បាន​និយាយ​ថា ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​រៀបចំ​ការ​បោះឆ្នោត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG