ជនជំនាន់សហស្សវត្សរ៍អាមេរិកាំងចង់មានតួនាទីធំជាងមុនក្នុងការបោះឆ្នោតឆ្នាំ២០២៤
បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋលោក JD Vance គឺជាមនុស្សទីមួយនៃជនជំនាន់សហស្សវត្សរ៍ដែលត្រូវបានជ្រើសរើសឱ្យឈរឈ្មោះក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងគណបក្សចម្បងរបស់សហរដ្ឋអាមេរិក។ អ្នកស្រី Elizabeth Cherneff មើលទៅលើកត្តាថាតើពួកអ្នកបោះឆ្នោតជំនាន់សហស្សវត្សរ៍មានទស្សនៈយ៉ាងណាទៅលើការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ? អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។