ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យ​ទេស​ចរណ៍​ទុយ​នីស៊ី​ មាន​ភាព​មិន​ប្រាកដ​ប្រជា​ខណៈ​ដែល​ភាព​ចលា​ចល​ផ្នែក​នយោ​បាយ​កំពុង​តែ​បន្


ភាពស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់ឆ្នេរលំហែ​កាយនៃទី​ក្រុង​ ​ហាំម៉ាមីត​ក្នុងប្រទេសទយុនីស៊ី។
ភាពស្ងប់ស្ងាត់​នៅ​ក្នុង​តំបន់ឆ្នេរលំហែ​កាយនៃទី​ក្រុង​ ​ហាំម៉ាមីត​ក្នុងប្រទេសទយុនីស៊ី។

ទីក្រុងហាំម៉ាមីត៖​ ភាព​ចលាចល​ជា​ច្រើន​សប្តាហ៍​នៅ​ក្នុង​ប្រទេស​ទុយ​នីស៊ី ​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​គនឹ្លះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក​ខាង​ជើង​មួយ​នេះ​គឺ​វិស័យ​ទេសចរណ៍​។​ឧស្សាហកម្ម​ទេស​ចរណ៍​របស់​ប្រទេស​ទុយ​នីស៊ី​គឺ​ជា​ស្ថាប័ន​ចម្បង​មួយ​ និង​អាច​ទាញ​យក​ប្រាក់​ចំណូល​ប្រមាណ​៦,៥​ភាគ​រយ​នៃចំណូល​សេដ្ឋ​កិច្ច​របស់​ប្រទេសនេះ​។​ប៉ុន្តែ​ពី​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​នៅ​ក្នុង​ទី​ក្រុង​ហាំ​ម៉ា​មីត​(Hammamet)​នាង​លីស្សា ​ប្រាយអ៊ិន​ (Lisa​ ​Bryant)​ រាយ​ការណ៍​មក​ថា​ អ្នក​ទេស​ចរណ៍​ប្រហែល​ជា​នឹង​វិល​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប្រទេស​ ទុយ​នីស៊ី​ ទទួល​បាន​ប្រាក់​ចំណូលពីភាព​ស្រស់​ស្អាត​របស់​ខ្លួន ដោយ​បាន​ទាក់​ទាញ​អ្នក​ទេសចរណ៍​អឺរ៉ុប​ជា​ច្រើន​ ឲ្យ​មក​កំសាន្ត​នៅ​តាម​ឆ្នេរ​សមុទ្រ​ ​សំណង់​បាក់​បែក​ពី​សម័យ​អាណា​ចក្រ​រ៉ូម៉ាំង​និង​ទី​ក្រុង​ទាំង​ឡាយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ខ្លួន។

ឥឡូវ​នេះ​ប្រទេស​ទុយ​នីស៊ី​កំពុង​ផ្តល់​មុខ​មាត់​ផ្សេង​មួយ​ទៀត​ទៅ​ឲ្យពិ​ភព​លោក​នោះ​គឺ​ការប្រឆាំង​បះ​បោរ​។​ការ​ប្រឆាំង​បះ​បោររបស់​ប្រ​ជា​ពល​រដ្ឋ​កាលពីខែ​មុន​បាន​បង្ខំ​ឲ្យ​លោក​ប្រធានា​ធិបតី​ហ្សីន​អែល​អាប៊ីឌីន​ បែន​ អាលី​ (Zine​ el ​Abidine​ Ben ​Ali)​ ចាក​ចេញ​ពី​តំណែង​និង​ធ្វើ​ឲ្យអ្នក​ទេស​ចរណ៍​ជា​ច្រើន​មិនអាច​ចូល​មក​ទស្សនា​បាន។

បាតុ​កម្ម​ទាំង​ឡាយ​បាន​ធ្វើ​ឲ្យ​រញ្ជួយដល់​តំបន់​រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ​នៅ​ក្នុង​ទី​ក្រុង​ហាំម៉ាមីត (Hammamet)​ របស់ប្រទេស​ទុយ​នីស៊ី​។​ អ្នក​តាំង​ទី​លំនៅ​ដែល​មាន​ការ​ខឹង​សម្បារ​បាន​បំផ្លាញ​ផ្ទះ​របស់​កូន​ប្រសារ ​របស់​លោក​ប្រធានា​ធិបតី​ បែន​ អាលី​។

ឥឡូវ​នេះ​ពួក​គេ​បាន​ដើរកាត់​តាម​សំណល់​នៃ​ភូមិ​គ្រិះ​បាក់​បែកនៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​ពួក​គេ​គឺ​ជា​អ្នក​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។

នៅ​ក្នុង​ទី​ក្រុង​ ហាំម៉ាមីត​ ភ្នាក់​ងារ​ទេសចរណ៍​ដូច​ជា​សាដុក​យូនីស ​(Sadok Younes) ​មាន​ពេល​ទំនេរ​ច្រើន​។

លោក​យូនីស​និយាយ​ថា​អ្នក​ទេសចរណ៍​រាប់​រយ​នាក់​បាន​ភៀស​ខ្លួន​ចេញ​។​ លោក​និយាយ​ថា​លោក​សង្ឃឹម​ថា​អ្នក​ដែល​នៅ​សេស​សល់នឹងធ្វើ​ជា​ឯក​អគ្គ​រដ្ឋ​ទូត​ដើម្បី​ទាក់​ទាញអ្នក​ផ្សេង​ទៀត​ឲ្យវិល​ត្រឡប់​មក​វិញ​។

ផ្លូវ​ទទេរ​ស្អាត​នៅ​ក្នុង​ទី​ក្រុង​ ​ហាំម៉ាមីត​ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​កន្លែង​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេសទុយ​នីស៊ី​។​មាន​តែ​អ្នក​មូល​ដ្ឋាន​តែ​ប៉ុណ្ណោះ​ហ៊ាន​ប្រថុយ​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​ទាំង​ឡាយ​នៅ​ក្នុងទី​ក្រុង​ចំណោត​ថ្ម​ដ៏​ល្បី​ល្បាញ​ ស៊ីឌី ​ប៊ូ​ សាអ៊ីត​ (Sidi Bou Said)​ ដែល​ហាង​កាហ្វេ​ទាំង​នេះ​ ជា​ញឹក​ញយ​មាន​ភ្ញៀវ​ចូល​កក​កុញ សូម្បី​តែ​នៅ​ក្នុង​ខែ​មករាក៏​ដោយ។

ទី​ភ្នាក់​ងារ​វាយតម្លៃ​សេដ្ឋ​កិច្ច​ជា​ច្រើន​បាន​លុប​ចោល​ការ​ព្យា​ករណ៍​របស់​ខ្លួនអំពី​កំណើន​សេដ្ឋ​កិច្ចសម្រាប់​ប្រទេស​ទុយ​នីស៊ី​ដោយ​ធ្វើ​ការ​ព្រមាន​ថា​ការ​ប្រឆាំង​បះ​បោរដែល​នៅ​តែ​បន្ត​អាច​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​វិស័យ​ទេសចរណ៍​និង​វិនិយោគ​បរទេស​។​ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​មាន​សុទិដ្ឋិ​និយម​ជាង​នេះ។

លោក​ អូនស៍​ (Ons) ​ដែល​ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​ក្នុង​ទី​ក្រុង​ ស៊ីឌី ​ប៊ូ​ សាអ៊ីត​ និយាយ​ថា​ការ​ប្រឆាំង​បះ​បោរ​របស់​ប្រជា​ពល​រដ្ឋ​ ប្រហែល​ជា​នឹងជួយជំរុញដល់វិស័យ​ទេស​ចរណ៍​ផង​ដែរ​។

«យើង​នឹងមាន​ព្រះ​អាទិត្យ​របស់​យើង​ ឆ្នេរ​ខ្សាច់​របស់​យើង​ សណ្ឋា​គារ​របស់​យើង​ ភាព​ស្ងប់​ស្ងាត់​របស់​យើង​និង​សន្តិ​សុខ​របស់​យើងជា​រៀង​រហូត​។​ហើយ​លើស​ពី​នេះ​ទៅ​ទៀត​យើង​នឹង​មាន​សេរី​ភាព​របស់​យើង​។​ហើយ​ខ្ញុំ​គិត​ថា​នេះ​ជា​ប្រការ​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​មិន​មែន​ជា​ប្រការ​អាក្រក់​នោះ​ទេ»។

លោក​អូនស៍​និយាយ​ថា​លោក​មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​រឿង​មួយ​គឺ​ថា​សេរី​ភាព​ជារឿង​ល្អ​សម្រាប់​ប្រទេស​ទុយ​នីស៊ី​៕

ប្រែ​សម្រួល​ដោយ​ ឌី​ ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG