ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ចង់​ឲ្យ​សភា​ការ​ពារ​​ជន​អន្តោ​ប្រវេសន៍ក្មេង​ៗ​គ្មាន​ក្រដាស​ស្នាម​កុំ​ឲ្យ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ខ្លួន​វិញ


លោក​ប្រធានាធិបតី​ត្រាំនៅ​ក្នុង​កាប្រជុំ​សភា
លោក​ប្រធានាធិបតី​ត្រាំនៅ​ក្នុង​កាប្រជុំ​សភា

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធថា ​លោកសង្ឃឹមថា ​សភា​នឹង​ចាត់​វិធានការ​ដើម្បីការពារ​ជន​អន្តោប្រវេសន៍​ក្មេង​ៗ​គ្មាន​ក្រដាស​ស្នាម​ចំនួន​៨​សែននាក់កុំ​ឲ្យបញ្ជូន​ទៅ​កាន់​ប្រទេស​ខ្លួនវិញ ​ទោះបី ​លោក​ប្រធានាធិបតីបាន​ចាត់​វិធានការ​ដើម្បី​បញ្ចប់​កម្មវិធី​ដែលរក្សាពួកគេ​កុំ​ឲ្យវិលត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួនក៏ដោយ។

​នៅពេល​សួរ​នៅសេតវិមាន​ថាតើ​លោក​ប្រធានា​ធិបតី​មាន​ទំនុកចិត្ត​ថា ​សភា​នឹង​ធ្វើ​អ្វី​ៗ​ដើម្បីការ​ពារ​ជន​អន្តោប្រវេសន៍ ​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយថា «ខ្ញុំ​សង្ឃឹម​ថា ​សភា​នឹង​ការពារ។ ​ខ្ញុំ​សង្ឃឹម​យ៉ាង​ប្រាកដ​ថា ​ពួកគេ​នឹង​ការ​ពារ‍»។ ​ជន​អន្តោប្រវេសន៍​ក្មេង​ៗ​ទាំង​នោះ ​បាន​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​ជាមួយ​ឪពុក​ម្តាយ​របស់​ខ្លួនជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ប្រធានា​ធិបតី​ត្រាំបាន​ទទួល​រងការ​រឹះគន់​យ៉ាង​ខ្លាំង​ដោយ​ពួក​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្សសាធារណរដ្ឋ​ខ្លះ ​រួម​ជាមួយពួក​មេដឹកនាំ​ពាណិជ្ជកម្ម​ខ្លះ​របស់​សហរដ្ឋ​អាមេរិក​ចំពោះការ​រំលាយ​កម្មវិធី​ជួយ​កូន ក្មេង​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​ជាមួយ​ឪពុកម្តាយ​ខុសច្បាប់​ដែល​បាន​បង្កើត​ឡើង​ដោយ​លោក​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា​សម្រាប់​ជន​អន្តោ​ប្រវេសន៍​គ្មាន​ក្រដាស​ស្នាម​ដែល​បាន​ទុក​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដើម្បី​សិក្សា​ ​ធ្វើ​ការងារ​និង​បម្រើ​នៅ​ក្នុងកងទ័ព​សហរដ្ឋ​អាមេរិក។

​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ផ្តល់​ពេល​៦​ខែ​ឲ្យ​សភា​ដើម្បី​បោះឆ្នោត​លើ​បញ្ហា​នេះ​ហើយ​បាន​និយាយថា ​លោក​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវការ​សម្រេច​របស់​លោក​ដើម្បី​លុប​ចោល​បម្រាមស្តី​ពី​ការ​និរទេស​កូន​ក្មេង​ទាំង​នោះ​ទៅកាន់​ប្រទេស​វិញ ​ប្រសិន​បើ ​សភា​មិន​បាន​ចាត់​វិធានការ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​គេ​នៅ​មិនទាន់​ដឹង​នៅ​ឡើយ​ថា តើសភា​ដោះស្រាយ​បញ្ហា​នោះ​យ៉ាង​ដូចម្តេច​ទេ ​ហើយ​ប្រធានា​ធិបតី​ត្រាំ​មិន​បាន​ច្រាន​ចោល​ពី​សេចក្តី​លម្អិត​អ្វីដែល​លោក​ចង់​បាន​នៅ​សេចក្តី​ព្រាង​ច្បាប់​អន្តោ​ប្រវេសន៍​នោះ​ទេ៕

XS
SM
MD
LG