ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ​ប្តេជ្ញា​កាត់​បន្ថយ​តម្លៃ​យន្ត​ហោះ​ចម្បាំង​​ថ្មី


លោក​ប្រធានាធិបតី​ជាប់​ឆ្នោតDonald Trump បក់​ដៃ​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​ឧត្តមសេនីយ​នានា​នៅ​អគារ Mar-a-Lago ក្រុង Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ជាប់​ឆ្នោតDonald Trump បក់​ដៃ​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​ឧត្តមសេនីយ​នានា​នៅ​អគារ Mar-a-Lago ក្រុង Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ Donald Trump ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំៗ​ចំនួន​ពីរ​ ដោយ​បាន​ប្តេជ្ញា​ថា​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​កិច្ច​សន្យា​ទិញ​ឧបករណ៏​សម្រាប់​ការពារ​ប្រទេស​របស់​រដ្ឋាភិបាល ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

អគ្គនាយក​នៃ​ក្រុម​ហ៊ុន Boeing និង Lockheed Martin ព្រម​ទាំង​ឧត្តមសេនីយ​មួយ​ចំនួន បាន​ជួប​ជាមួយ​លោក​ Trump ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ នៅ​ឯ​កន្លែង​លំហែ​កាយ​ Mar-a-Lago ​របស់​លោក​ Trump ​នៅ​ក្នុង​រដ្ឋ​ Florida។

លោក Trump ​បាន​ថ្លែង​កាល​ពី​សប្តាហ៏​មុន​ថា តម្លៃ​យន្ត​ហោះ​ចម្បាំង​ F-35 របស់​ក្រុមហ៊ុន Lockheed ដែល​ជា​យន្តហោះ​មាន​បច្ចេក​វិទ្យា​ទំនើប​បំផុត​មួយ​នោះ មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ​គឺ​មាន​តម្លៃ​ដល់​ទៅ​ ៣៧៩​ពាន់​លាន​ដុល្លារ សម្រាប់​យន្តហោះ ២៥០០​គ្រឿង។

លោក​ថែម​ទាំង​បាន​គំរាម​ចង់​លុប​ចោល​កិច្ច​សន្យា​ទិញ​យន្តហោះ​ថ្មី​សម្រាប់​ប្រធានាធិបតី​គឺ​យន្តហោះ Air Force One ដោយ​ត្អូញ​ថា​ យន្តហោះ​នោះ​មាន​តម្លៃ​ថ្លៃ​ពេក​គឺ​មាន​តម្លៃ​ដល់​ទៅ ៤​ពាន់​លាន​ដុល្លារ​ សម្រាប់​យន្ត​ហោះ​មួយ​គ្រឿង។

លោក Trump ថ្លែង​ថា​ គោល​បំណង​នៃ​កិច្ច​ប្រជុំ​កាល​ពីថ្ងៃ​ពុធ គឺ​គ្រាន់​តែ​ដើម្បីព្យាយាម​កាត់​បន្ថយ​តម្លៃ​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG