លោក Trump ក្លាយជាប្រធានាធិបតីអាមេរិកទី៣ដែលត្រូវរដ្ឋសភាចោទប្រកាន់ដកពីតំណែង
រដ្ឋសភាសហរដ្ឋអាមេរិកដែលមានតំណាងរាស្ត្រភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធបានបោះឆ្នោតសម្រេចជាផ្លូវការចោទប្រកាន់ដកហូតលោកប្រធានាធិបតី Donald Trump ចេញពីតំណែង។ អ្នកតាក់តែងច្បាប់ទាំងនេះបានអនុម័តបទចោទថា លោកប្រធានាធិបតីបានរំលោភអំណាចនៃតំណែងរបស់លោកដើម្បីប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ ដោយសភាបានអនុម័តបទចោទនេះក្នុងសំឡេង២៣០ទល់នឹង១៩៧ ដោយមានមួយសំឡេងអនុប្បវាទ។ បទចោទទីពីរដែលថាលោកត្រាំបានរារាំងកិច្ចប្រឹងប្រែងរបស់សភា Congress ដើម្បីស៊ើបអង្កេតលោក ក៏ត្រូវបានអនុម័តដោយសំឡេង២២៩ទល់នឹង១៩៨ ដោយមានមួយសំឡេងអនុប្បវាទ។ ការបោះឆ្នោតជាប្រវត្តិសាស្ត្រនេះធ្វើឡើងតាមនិន្នាការគណបក្សស្ទើរតែទាំងស្រុង ហើយនឹងបញ្ជូនករណីចោទប្រកាន់នេះទៅកាន់ព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលកាន់កាប់ដោយគណបក្សសាធារណរដ្ឋ។ អ្នកឆ្លើយឆ្លងព័ត៌មាន VOA អំពីកិច្ចការសភា អ្នកស្រី Katherine Gypson ជូនសេចក្តីរាយការណ៍ពីវិមានសភាអាមេរិក។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួលដូចតទៅ៖