មន្ត្រីលោក Trump ឆ្លើយតបអ្នករិះគន់ផែនការគ្រប់គ្រងតំបន់ហ្កាហ្សា ខណៈកិច្ចព្រមព្រៀងឈប់បាញ់នៅស្ថិតស្ថេរ
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz កាលពីថ្ងៃអាទិត្យ បានឆ្លើយតបនឹងអ្នករិះគន់ផែនការគ្រប់គ្រងតំបន់ហ្កាហ្សា ដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើកាលពីសប្តាហ៍មុន។ នៅតំបន់មជ្ឈិមបូព៌ា បទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបាននាំឱ្យមានការដោះដូរចំណាប់ខ្មាំងនិងអ្នកទោសដោយជោគជ័យមួយទៀត។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕