ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​និយាយ​ថា​​លោក​នឹង​ត្រូវ​បាន​ផ្តល់​កិត្តិយស​​បើ​​សិនអាច​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង


រូបឯកសារ៖ លោក​ គឹម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ។
រូបឯកសារ៖ លោក​ គឹម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ។

ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​រិះគន់​មហ្ឆិចតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោក​នឹង​ត្រូវ​បាន​ផ្តល់​កិត្តិយស​យ៉ាង​ខ្លាំង​ ប្រសិន​បើ​លោក​ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុង​ស្ថានភាព​ដ៏​សាកសម​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ។​

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន ​Bloomberg លោក ត្រាំ​ បាន​ប្រកាស​ថា៖ «ប្រសិន​បើ​សាក​សម​សម្រាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជាមួយ​នឹង​គាត់ ខ្ញុំ​ពិត​ជា​ត្រូវ​បាន​ផ្តល់​កិត្តិយស​ខ្លាំង​ណាស់។ ប្រសិន​បើ​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​សាកសម ខ្ញុំ​នឹង​ធ្វើ​វា‍»។

លោក ត្រាំ​ បាន​បន្ថែម​ថា៖ «អ្នក​នយោបាយ​ភាគច្រើន​មិន​និយាយ​យ៉ាង​ដូច្នេះ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ ស្ថិត​ក្នុង​ស្ថានភាព​សាក​សម​មួយ ខ្ញុំ​នឹង​ជួប​ជាមួយ​នឹង​គាត់‍»។

ប៉ុន្តែ​ក្រោយ​មក អ្នក​នាំ​ពាក្យ​សេតវិមាន លោក Sean Spicer បាន​និយាយ​ថា មិន​មាន​ជំនួប​រវាង​លោក ត្រាំ និង​លោក ​គីម ​ក្នុង​ពេល​នេះ​នោះ​ទេ ហើយ​ជំនួប​នេះ​ក៏​មិន​មាន​នោះ​ដែរ លើក​លែង​តែ​កូរ៉េខាងជើង​បញ្ឈប់​អាកប្បកិរិយា​បង្ក​រឿង​របស់​ខ្លួន​ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។

លោក Spicer បាន​ថ្លែង​សំដៅ​ទៅ​លើ​កិច្ចប្រជុំ​នេះ​ថា «ខ្ញុំ​មិន​គិត​ថា ជំនួប​នេះ​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​នោះ​ទេ‍»៕

XS
SM
MD
LG