ប៉ាឡេស្ទីនភ័យខ្លាចការហាមឃាត់របស់អ៊ីស្រាអែលលើទីភ្នាក់ងារUNRWAនឹងបង្កមហន្តរាយ
នៅហ្កាហ្សា ក្រុមអ្នកធ្វើការផ្តល់ជំនួយនិងក្រុមគ្រួសារនីមួយៗថ្លែងថា ច្បាប់ថ្មីរបស់អ៊ីស្រាអែលដែលអាចហាមឃាត់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន មិនឱ្យធ្វើប្រតិបត្តិការនៅតំបន់ Gaza ដែលអាចបង្កជាគ្រោះមហន្តរាយសម្រាប់ជនប៉ាឡេស្ទីន២លាននាក់ដែលបានរងគ្រោះដោយសារតែអំពើហិង្សារយៈពេលមួយឆ្នាំរួចទៅហើយនិងគ្រោះទុរ្ភិក្សដែលកំពុងកើតមានឡើង។ អ្នកស្រី Heather Murdock រាយការណ៍ពីទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល