ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ត្រាំ​ទស្សន៍ទាយថា ​ការប្តឹង​ចោទ​ប្រកាន់​លោក​នឹង​ធ្វើ​ឲ្យផ្សារ​ភាគ​ហ៊ុន​ដួល​រលំ


ប្រធានាធិបតី​ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​វិនិយោគទុន​បរទេស​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​២៣ សីហា ឆ្នាំ ២០១៨។
ប្រធានាធិបតី​ដូណាល់​ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​វិនិយោគទុន​បរទេស​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃទី​២៣ សីហា ឆ្នាំ ២០១៨។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​នៅ​ក្នុងកិច្ច​សម្ភាសន៍តាម​ទូរទស្សន៍​មួយ​ចេញ​ពី​សេត វិមាន​ដែល​បាន​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​តាម​បណ្តាញ​ទូរទស្សន៍ Fox News ថា «ប្រសិន​បើ ខ្ញុំ​ត្រូវ​បាន​គេ​ប្តឹង​ចោទ​ប្រកាន់។ខ្ញុំ​គិត​ថា ផ្សារ​ភាគហ៊ុន​នឹង​ដួល​រលំ»។

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចង្អុល​មក​ក្បាល​របស់​លោក​ថា «ខ្ញុំ​គិតថា ​ពលរដ្ឋ​គ្រប់​រូប​នឹង​ក្លាយ​ជាអ្នក​ក្រ ​ពីព្រោះ​តែ​មិន​បាន​គិត​ពី​បញ្ហា​នេះ។ ​លោក អ្នក ​នឹង​ឃើញ​មនុស្ស​មួយ​ចំនួន​ដែល​លោក ​អ្នក ​នឹង​មិន​ជឿ​ថា ពលរដ្ឋ​ធ្លាក់​ខ្លួនក្រ»។​ បន្ទាប់​មក លោក​ប្រធា​នា​ធិបតី​ត្រាំ​បាន​ចោទសួរ​ថាតើ​លោក​អាច​ត្រូវ​គេ​ប្តឹង​ចោទ​ប្រកាន់​យ៉ាង​ដូចម្តេច​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យនោះ។

ការនិយាយ​ពី​ការប្តឹង​ចោទ​ប្រកាន់​បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​២សប្តាហ៍​កន្លង​មក​នេះ ​បន្ទាប់​ពី​លោក Paul Manafortអតីត​អ្នកចាត់​ចែង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ត្រាំ​បាន​ត្រូវ​តុលាការសហព័ន្ធ​ក្នុង​រដ្ឋVirginia ​កាត់​ឲ្យ​ជាប់​ទោសពីការ​ឆបោក​ចំនួន​៩។លោកMichael Cohen ជា​មេធាវី​ដ៏​យូរអង្វែង​របស់​ប្រធានាធិបតី​បាន​ចូល​សារភាព​ទោស​នៅតុលាការសហព័ន្ធ​ក្នុង​ទីក្រុង​ញូយ៉ក​ដែល​បាន​សារភាព​ថា ​លោក​បាន​បង់​ប្រាក់​បំបិទមាត់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦​ទៅឲ្យ​ស្រ្តី​២នាក់​ដែល​បានផិតក្បត់​ជាមួយ​លោក​ត្រាំ​ហើយ​ថា លោក​បាន​ធ្វើ​ដូច្នេះ​ទៅ​តាម​បញ្ជា​របស់​លោកត្រាំ។

លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ផ្ញើសារ​តាម​ប្រព័ន្ធTwitter ហើយ​នឹង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍បាន​ចោទ​ប្រកាន់​លោកCohenពីការ​និយាយមិន​ពិត​ដើម្បី​ទទួល​បានការ​អនុគ្រោះ​ពីពួក​រដ្ឋ​អាជ្ញា៕

XS
SM
MD
LG