ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ត្រាំ​ មាន​គម្រោង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​នៅ​ខែ​មេសា​ជាមួយ​ប្រធានា​ធិបតី​ចិន


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង។
លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​មាន​គម្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​ប្រធានា​ធិបតីស៊ី ​ជីង​ពី​ នៃ​ប្រទេស​ចិន​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​រយៈ​ពេល​២​ថ្ងៃ​នៅ​វិមាន​របស់​លោក​ក្នុង​រដ្ឋ​ Florida ​នៅ​តាម​បណ្តោយ​ឆ្នេរ​មហា​សមុទ្រ​អាត់ត្លង់ទិក ​ដែល​ជា​ជំនួប​លើក​ទី​មួយ​រវាង​មេដឹកនាំ​ពិភពលោក​ទាំង២។

ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​ប៉េកាំង​មិន​បាន​បញ្ជាក់​ពី​សន្និសីទ​កំពូលនៅឯ​គេហដ្ឋាន​ Mar-a-Lago ​របស់​ប្រធានា​ធិបតី​ត្រាំនោះ​ទេ ​ក៏ប៉ុន្តែ​បណ្តាញ​រាយការណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា ​ជំនួប​រវាង​មេដឹក​នាំទាំង​ពីរ​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេបង្អស់របស់​ពិភពលោក​នោះ ​បាន​ត្រូវ​គ្រោង​ធ្វើ​ឡើងពី​ថ្ងៃ​ទី​៦​និង​ថ្ងៃ​ទី៧ ​ខែ​មេសា។

របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson ត្រូវ​គេ​រំពឹង​នឹង​បញ្ចប់​គម្រោងសម្រាប់​ជំនួប​រវាង​ប្រធានា​ធិបតី​ត្រាំ​និង​ប្រធានា​ធិបតី​ស៊ី​នៅ​ពេល​ដែល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​នៅ​ចុង​សប្តាហ៍​នេះ។ ក្រសួងការបរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា «ប្រទេស​ទាំង​២​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដ៏​ជិត​ស្និទ្ធ​អំពី​ការ​ផ្លាស់​ប្តូរ​រវាង​មេដឹកនាំ​ទាំង​២​នេះ‍»។

លោក Sean Spicer ​អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទថា ​ប្រធានាធិបតី​ ត្រាំ ​និង​ប្រធានា​ធិបតី ស៊ី ​នឹង​ពិភាក្សា​ការ​គំរាម​កំហែង​បណ្តាល​មក​ពី​កម្មវិធី​អភិវឌ្ឍន៍​អាវុធនុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង​ ហើយ​និង​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​ និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក​ប្រធានា​ធិបតី​ត្រាំ ​ជារឿយៗ​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​ទប់​សកម្ម​ភាពដ៏​គគ្លើន​របស់​កូរ៉េខាង​ជើង ​ដោយ​ចង្អុល​បង្ហាញ​ពីឥទ្ធិ​ពល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​របប​មេដឹកនាំ​កូរ៉េខាង​ជើង ​Kim Jong Un។

សហរដ្ឋ​អាមេរិក ​ក៏​បាន​សំដែង​នូវ​ការ​ជំទាស់​ប្រឆាំង​របស់​ខ្លួន​ដល់​ការ​បង្កើត​កោះ​សិប្បនិមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជារឿយ​ៗ​បាន​បញ្ជូន​នាវា​ចំបាំង​របស់​ខ្លួន​ទៅដែល​ទឹក​អន្តរជាតិ​នៅ​ជិត​ប្រជុំ​កោះ​ទាំង​នោះដែល​ជា​ការ​បង្ហាញ​នូវកម្លាំង​នៅ​ក្នុង​តំបន់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG