ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ មាន​សុទិដ្ឋិនិយម​លើ​ករណី​ជាសះស្បើយ​ពី​កូវីដ១៩


ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ អាន​សេចក្តី​ថ្លែង​ដែល​បាន​រៀបចំ​រួប​អំពី​វីរុស​កូរ៉ូណា​ក្នុង​សន្និសីទប្រចាំ​ថ្ងៃនៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២០។
ប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ អាន​សេចក្តី​ថ្លែង​ដែល​បាន​រៀបចំ​រួប​អំពី​វីរុស​កូរ៉ូណា​ក្នុង​សន្និសីទប្រចាំ​ថ្ងៃនៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ២០២០។

ប៉ុន្មានម៉ោង​បន្ទាប់​ពី​សហរដ្ឋអាមេរិក បានឃើញ​ថ្ងៃដ៏ប្រល័យ​បំផុតនៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ បាន​ចេញ​ការទស្សន៍​ទាយ​ពី​ថ្ងៃប្រសើរ​ឡើង​នឹង​កើត​មាន​ឡើង។ នៅឯ​សន្និសីទ​ កាសែត​កាល​ពីល្ងាច​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី បាន​និយាយ​ថា ចំនួន​ដែល​រំពឹង​ទុក​នៃ​ការស្លាប់​ដោយ​ជំងឺកូវីដ​១៩​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ ប្រហែល​៦ម៉ឺន​១ពាន់​នាក់​ធ្លាក់ចុះ​ពីការ​ប៉ាន់​ស្មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ចំនួន​៨ម៉ឺន​២ពាន់​នាក់​ហើយ​ថែម​ទាំង​ចុះឆ្ងាយ​ពីចំនួន​ដែលបាន​ប៉ាន់​ស្មាន​កាល​ពី​ដំបូង​ដែល​ថាមាន​ការស្លាប់​យ៉ាងហោច​ណាស់​ក៏​១​សែន​នាក់​និង​យ៉ាង​ច្រើន​២សែន​៤ម៉ឺន​នាក់។

កាលពី​ថ្ងៃ​ពុធ​អ្នក​ជំងឺ​កូវីដ​១៩​ជិត​២ពាន់​នាក់​បាន​ស្លាប់​នៅក្នុង​រយៈ​ពេល​២៤​ម៉ោង​ដោយ​បាន​ធ្វើឲ្យ​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​វីរុស​នោះ​ឡើង​ទៅ​ដល់​ជាង​១ម៉ឺន​៤ពាន់​៥រយ​នាក់។ លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា តួ​លេខ​នេះ នឹ​ង​មាន​ចំនួន​ខ្ពស់​ជាង​នេះ ប្រសិន​បើ​លោក មិនបាន​បិទព្រំ​ដែន​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ឆាប់​រហ័ស​នៅ​ក្នុង​ការ​ផ្ទុះ​មេរោគ​នោះ ផ្ទុយ​ទៅ​នឹង​ការផ្តល់​យោបល់​របស់​អង្គការ​សុខភាព​ពិភព​លោក។ លោក​ប្រធានាធិបតី បាន​មាន​ប្រសាសន៍​ទៀតថា ការប៉ាន់​ទុកជាមុន​ថ្មីនេះ អាចមាន​សុទិដ្ឋិនិយម​កាន់តែខ្លាំងឡើង​ដោយផ្អែក​លើការ​បន្តអត់ធ្មត់​និង​វិន័យ​របស់​ពលរដ្ឋ​អាមេរិកាំង​ពួកគេ​ជាច្រើន​ត្រូវ​បាន​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ជា​ក្រុម​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជា​ងគេ​បំផុត។ មន្រ្តី និយាយ​ថា ការណ៍​នេះ​ពីព្រោះ​តែ ក្រុម​ពលរដ្ឋ​ទាំង​នោះ ក៏​រង​ការ​ប៉ះ​ពាល់​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ទៀត ដូចជា​ជំងឺ​ហឺត​និង​ទឹក​នោម​ផ្អែម​ដែល​ប្រព័ន្ធ​ការពារ​មេរោគ​ចុះ​ខ្សោយ៕

XS
SM
MD
LG