ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និងលោក Mitt Romney សមាជិក​ព្រឹទ្ធសភា​ថ្មី​ដាក់​សម្តី​លើ​គ្នា​ទៅ​វិញ​ទៅ​មក


រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Mitt Romney អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ 
រូបឯកសារ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Mitt Romney អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។ 

កាសែត Washington Post បាន​ចុះផ្សាយ​ថា​ លោក Romneyបាន​ធ្វើការ​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា​ លោក Trump មិន​បាន​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ទេ​ នៅអំឡុង​ពីរឆ្នាំ​នៃការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​លោក Mitt Romney អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ចាញ់​កាល​ពី​ពេលបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០១២​កំពុង​ឌឺដង​សម្តី​ដាក់គ្នា​ គ្រា​ដែល​លោក Romney រៀប​នឹង​ចូល​កាន់កាប់​អាសនៈ​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

កាសែត Washington Post បាន​ចុះផ្សាយ​ថា​ លោក Romneyបាន​ធ្វើការ​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា​ លោក Trump មិន​បាន​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ទេ​ នៅអំឡុង​ពីរឆ្នាំ​នៃការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក។

លោក Trump គឺ​ជា​មនុស្ស​ដែល​មិន​ដែល​អត់អោន​ចំពោះ​ការរិះគន់​ប្រឆាំង​នឹង​លោក​ម្តងណា​នោះ​ទេ។ គ្រាន់​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អត្ថបទរិះគន់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ លោក Trump បាន​ឆ្លើយតប​វិញ​ភ្លាមៗ​ថា «នេះ​គឺ​លោក Mitt Romney ប៉ុន្តែ​វា​ហាក់​ដូចជា​លឿន​ពេក​ហើយ។ តើ​នេះ​ជា​លោក Flake ឬ? ខ្ញុំ​សង្ឃឹម​ថា​ លោក​មិនមែន​ជា​លោក Flake ទេ»។

សារ​របស់​លោក Trumpគឺ​សំដៅ​ទៅ​ដល់​លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ Arizona ដែល​បាន​សម្រេច​ចិត្ត​មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ម្តង​ទៀត​កាល​ពី​ពេលបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ឆ្នាំមុន។ លោក Trump ​បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​ចង់​ឲ្យ​លោក Mittផ្តោត​លើ​បញ្ហា​សន្តិសុខ​នៅ​តាម​ព្រំដែន​ និង​ការងារ​ផ្សេងៗ​ទៀត​ដែល​លោក​អាច​ជួយ​បាន។ ខ្ញុំ​បាន​ទទួល​ជោគជ័យ​លើ​បញ្ហា​ធំៗ ប៉ុន្តែ​លោក​មិន​បាន​សម្រេច​ការងារ​អ្វីទេ។ លោក​គួរ​តែ​រីករាយ​ចំពោះ​គណបក្ស​សាធារណរដ្ឋ»៕

XS
SM
MD
LG