ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាសឈ្មោះនាយខុទ្ទកាល័យថ្មីរបស់លោក


រូបឯកសារ៖ លោករដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ John F. Kelly ផ្តល់​សក្ខីកម្មនៅសភាជាតិ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៧។​ (រូបថតដោយ AP)
រូបឯកសារ៖ លោករដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ John F. Kelly ផ្តល់​សក្ខីកម្មនៅសភាជាតិ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៧។​ (រូបថតដោយ AP)

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump បាន​ប្រកាស​ឈ្មោះ​នាយ​ខុទ្ទកាល័យ​ថ្មី​របស់​លោក គឺ​លោក John Kelly ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។

លោក​ប្រធានាធិបតី Trump បាន​ថ្លែង​អំណរគុណ​ដល់​លោក Reince Preibus ដែល​ជា​នាយខុទ្ទកាល័យ​នា​ពេល​បច្ចុប្បន្ន​ ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​ប្រទេស​ជាតិ ហើយ​លោក​បាន​ថ្លែង​ថា លោក​ពិត​ជា​មាន​មោទនភាព​ចំពោះ​រូប​លោក។

លោក​ប្រធានាធិបតី​បាន​ចេញ​សេចក្តី​ប្រកាស​នេះ​នៅ​លើ​សារ​ Twitter របស់​លោក​នៅ​រសៀល​ថ្ងៃ​សុក្រ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក Preibus ជាមួយ​នឹង​នាយក​ផ្នែក​ទំនាក់​ទំនង​ថ្មី​របស់​សេតវិមាន​លោក Anthony Scaramucci។

លោក Trump បាន​ថ្លែង​ថា លោក John Kelly «បាន​ធ្វើ​កិច្ច​ការ​បាន​ល្អ​នៅ​ក្រសួង​សន្តិសុខ​មាតុភូមិ។ លោក​គឺ​ជា​តារា​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​រដ្ឋបាល​របស់​យើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG