នៅក្នុងចំណោមឯកសារដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខានៅថ្ងៃនេះ រួមមានសេចក្តីស្នើច្បាប់ដែលអនុញ្ញាតឲ្យលោកមេបញ្ជាការ James Mattis ចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាមេរិក។ កាលពីអាទិត្យមុន រដ្ឋសភាអាមេរិកបានសម្រួលឲ្យមានសេចក្តីសម្រេចឲ្យលោក Mattis ចូលកាន់តំណែង ដោយបោះឆ្នោតគាំទ្រឲ្យមានការលើកលែងមួយ ដែលអនុញ្ញាតឲ្យលោក Mattis ដឹកនាំក្រសួងការពារជាតិ Pentagon បើទោះបីជាលោកបានចូលនិវត្តន៍តាំងពីឆ្នាំ២០១៣មក។
លោក ប៉ូច រាសី និងកញ្ញា ស្រេង លក្ខិណា នៃវីអូអេ បានចុះទៅយកព័ត៌មានផ្ទាល់នៅវិមានរដ្ឋសភាអាមេរិកកាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែមករានេះ មុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ជាផ្លូវការ។ សូមទស្សនាវីដេអូដែល VOA បានថតទុកដែលផ្សាយផ្ទាល់ជូនតាមរយៈហ្វេសប៊ុកដូចតទៅ៖
ការដើរហែរក្បួន និងព្យហយាត្រាចូលកាន់តំណែងប្រធានាធិបតី
ក្រោយពីបានស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការនៅព្រឹកថ្ងៃសុក្រ លោកប្រធានាធិបតី ត្រាំ នឹងចូលរួមក្នុងការដើរហែរក្បួន និងព្យហយាត្រាប្រធានាធិបតី នៅតាមដងវិថី Pennsylvania Avenue។