កាលពីថ្ងៃចន្ទម្សិលមិញ ភ្លាមៗបន្ទាប់ពីប្រតិភូនៅសន្និបាតជាតិគណបក្សសាធារណរដ្ឋក្នុងទីក្រុង Charlotte រដ្ឋ North Carolina បានតែងតាំងលោកប្រធានាធិបតី ដូណាល់ ត្រាំជាផ្លូវការជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋមក លោក Trump បានប្រាប់ប្រតិភូទាំងអស់ថា វិធីតែមួយគត់ដែលគណបក្សប្រជាធិបតេយ្យអាចទទួលជ័យជម្នះលើលោកបាននៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខគឺតាមរយៈការលួចបន្លំការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍។
លោក Trump បានប្រកាសដោយគ្មានភស្តុតាងថា៖ «ពួកគេព្យាយាមលួចបន្លំនៅក្នុងការបោះឆ្នោតនេះ»។ ឧបមាថា សន្លឹកឆ្នោតទាំងនោះមិនបានបញ្ជូនតាមប្រៃសណីយ៍ទៅកន្លែងដែលមានអ្នកគាំទ្រគណបក្សសាធារណរដ្ឋ»។
លោកប្រធានាធិបតីត្រាំ បានថ្លែងនៅក្នុងថ្ងៃដំបូងនៃសន្និបាតជាតិគណបក្សសាធា រណរដ្ឋថា ការបោះឆ្នោតនេះត្រូវបានរចនាឡើងក្លាយជា «ការលួចបន្លំអាក្រក់បំផុតក្នុងប្រវត្តិនយោបាយ»។
ក្រោយមក បន្ទាប់ពីបានថ្លែងសុន្ទរកថាជិតមួយម៉ោង លោក Trump បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបាន «ប្រើរឿងជំងឺកូវីដ ១៩ ដើម្បីលួចបន្លំនៅក្នុងការបោះ ឆ្នោត»។
បន្ទាប់ពីសុទរកថាជិតមួយម៉ោងរបស់លោកក្រោយមក លោកប្រធានាធិបតីត្រាំដែលស្ថិតនៅពីក្រោយលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការស្ទង់មតិបោះឆ្នោតជាតិដោយចំនួន៨ ឬ៩ពិន្ទុ បានចោទប្រកាន់ពួកគណបក្សប្រជាធិបតេយ្យ «ពីការប្រើប្រាស់ជំងឺកូវីដ ១៩ដើម្បីលួចសន្លឹកឆ្នោត»។
លោកប្រធានាធិបតីត្រាំដែលកំពុងស្វះស្វែងកាន់ដំណែងជាប្រធានាធិបតីអាណត្តិទី២ និងចុងក្រោយ បានទទួលការស្វាគមន៍ពីវេទិកានៅមជ្ឈមណ្ឌលសន្និបាតជាតិដោយ ការសម្រែកថា «បួនឆ្នាំទៀត» មកពីប្រតិភូរបស់គណបក្សលោក៕