ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បង្ហាញ​ពី​ការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In ចាប់​ដៃ​គ្នា​ក្នុង​ពេល​សន្និសីទ​កាសែត​រួម​មួយ​នៅ​វិមាន​ពណ៌​ខៀវ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-In ចាប់​ដៃ​គ្នា​ក្នុង​ពេល​សន្និសីទ​កាសែត​រួម​មួយ​នៅ​វិមាន​ពណ៌​ខៀវ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​និយាយ​ថា​ កម្មវិធី​បរមាណូនិង​កម្មវិធី​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​ប្រទេស​កូរ៉េខាង​ជើង​ដាក់​ឱ្យ​មាន «ការ​គំរាមកំហែង​មួយ​នៅ​ទូទាំង​ពិភពលោក​ដែល​តម្រូវ​ឱ្យ​មានសកម្មភាព​នៅ​ទូទាំង​ពិភពលោក​ដែរ» ហើយ​គាត់​បាន​រិះគន់​ប្រទេស​នានា​ដែល​បាន​គាំទ្រ​របប​គ្រប់គ្រង​របស់ Kim Jong Un។

ប្រធានាធិបតី​ Trump បាន​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នាមួយ​ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​គាត់​គឺ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in នៅ​ឯវិមាន​ប្រធានាធិបតី​ពណ៌ខៀវ​ក្នុង​ក្រុង​សេអ៊ូល​ថា «ជា​ការ​មិន​អាច​ទទួល​យក​បាន​ទេ​ដែល​មាន​ប្រទេស​នានា​បាន​ជួយ​ផ្តល់​អាវុធ​ និង​ប្រាក់កាសដល់​របប​គ្រប់គ្រង​នេះ​ដែល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ឡើងៗ។ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជាមួយ​គ្នាដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​

ឧបករណ៍​ទាំង​អស់​ដែល​មាន​ដោយ​មិន​ចាំ​បាច់​ធ្វើ​សកម្មភាព​យោធា ស.រ.អា.​ប្រុងប្រៀប​ការពារ​ខ្លួនឯង​ និង​ពួក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដោយ​ប្រើប្រាស់​សមត្ថភាពយោធា​ពេញ​ទំហឹង​ដែល​គ្មាន​នរណា​ប្រៀប​ស្មើ​បាន​ប្រសិន​បើ​ជា​ការ​ចាំបាច់។ លោក​ប្រធានាធិបតី​ស.រ.អា.​រូប​នេះ​បាន​និយាយ​ថា ​ប្រទេសជាតិ​ទាំង​ពីរ​មិន​អាច​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង Pyongyang «គំរាមកំហែង​អ្វី​ទាំងអស់​ដែល​យើង​បាន​កសាង​ទេ» ចាប់តាំង​ពី​ភាគី​ទាង​ពីរ​នេះ​បាន​រួម​ប្រយុទ្ធ​ជាមួយ​គ្នា​នៅ​ក្នុង​សង្គ្រាម​កូរ៉េ​កាល​ពី​៦ទសវត្សរ៍​មុន​នេះ។​ លោក Trump បាន​ចោទ​ប្រកាន់​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា «គំរាម​កំហែង​ជីវិត​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍​រាប់លាន​នាក់​ដោយ​គ្មាន​ការ​ចាំបាច់»៕

XS
SM
MD
LG