ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ត្រាំ​ពិចារណា​បិទ​ការ​ហោះហើរ​រវាង​តំបន់​មាន​ការ​ផ្ទុះ​ការ​រាតត្បាត​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីលោក Donald Trump ថ្លែងអំឡុងពេលសន្និសីទមួយនៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីលោក Donald Trump ថ្លែងអំឡុងពេលសន្និសីទមួយនៅសេតវិមាន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

លោក​ប្រធានាធិបតី​ Donald Trump កាល​ពី​ថ្ងៃពុធ​បាន​បដិសេធ​ការ​ចេញ​បទបញ្ជា​ថ្នាក់​ជាតិ​មួយ​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​នៅ​ផ្ទះ ដោយ​លោកទុក​ឲ្យ​រដ្ឋ​និមួយៗ​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ឯង។ ក៏ ប៉ុន្តែ​លោក​ប្រធានាធិបតី​ថា​ លោក​អាច​បញ្ជា​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ហោះហើរ​រវាង​តំបន់​មាន​ការ​ផ្ទុះ​រាតត្បាត​នូវ​ជំងឺកូវីដ១៩។

លោក​ Trump ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​សេតវិមាន​ថា ការសម្រេច​ចិត្ត​ធ្វើ​បែប​នេះ​មាន​ការ​លំបាក​ដោយ​សារ​ការ​បិទ​ការ​ហោះហើរ​ជា​ការ​ដាក់​សម្ពាធ​ថែម​ទៀត​លើ​វិស័យ​អាកាសចរណ៍​ដែល​កំពុង​ត្រដាបត្រដួស​ស្រាប់។​

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ទស្សន៍​ទាយ​ថា សូម្បី​ក្នុង​ករណី​ដែល​បទបញ្ជា​ណែនាំ​ឲ្យ​មាន​ការ​រក្សា​គម្លាត​រវាង​គ្នា​និង​ពីសង្គម​ត្រូវ​បាន​គេ​អនុវត្តយ៉ាង​តឹងរឹង​ក្តី​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ក៏​នឹង​អាច​មាន​ពលរដ្ឋ​អាមេរិកាំង​ជិត​២៥០.០០០​អាច​ស្លាប់​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

ចំនួន​សរុប​នៃ​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស​២១៥.០០០​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក ដោយ​មាន​ការ​ស្លាប់​កើន​លើស​៥.០០០​នាក់។ ជាង​១.៣០០​ករណី​នៃ​ការ​ស្លាប់​បាន​កើត​ឡើង​នៅ​បូរី​ញូវយ៉ក។

អភិបាល​រដ្ឋ​ញូវយ៉ក​ លោក Andrew Cuomo បាន​និយាយ​ថា ចំនួន​អ្នក​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ចុងក្រោយ​គឺ​មាន​៣៩១​នាក់ នៅ​ក្នុង​រដ្ឋ​នេះ។ លោក​ Cuomo សម្តែង​នូវ​ការ​រសាយ​ចិត្ត​ចំពោះ​ការ​ដែល​ពលរដ្ឋ​ខ្លះ​នៅ​បូរី​ញូវយ៉ក​បន្ត​មិន​ស្តាប់​តាម​ការ​ណែនាំ​អំពី​ការ​រក្សា​គម្លាត​សង្គម ហើយ​លោក​ចង់​បិទ​កន្លែង​ក្មេង​លេង​ក្នុង​ទី​ក្រុង​នេះ។

កាល​ពី​ថ្ងៃពុធ រដ្ឋ Florida Pennsylvania Nevada និង​ Mississippi បាន​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ៕​

XS
SM
MD
LG