ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump និង​លោកស្រី​ Clinton ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជជែក​ដេញ​ដោល​គ្នា​ជា​លើក​ទី​៣​និង​​ចុង​ក្រោយ


ប៉ូលិស​យាម​កាម​នៅ​កន្លែង​ជជែក​ដេញ​ដោល​គ្នា​លើក​ទី​បី និង​ជាលើក​ចុងក្រោយ​រវាង​លោក​ Donald Trump និង​លោក​ស្រី Hillary Clinton នៅ Las Vegas។
ប៉ូលិស​យាម​កាម​នៅ​កន្លែង​ជជែក​ដេញ​ដោល​គ្នា​លើក​ទី​បី និង​ជាលើក​ចុងក្រោយ​រវាង​លោក​ Donald Trump និង​លោក​ស្រី Hillary Clinton នៅ Las Vegas។

លោក​ Donald Trump ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​ លោក​ស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ ​នឹង​ធ្វើ​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​លើក​ទី​៣ នៅ​យប់​ថ្ងៃ​ពុធ​នេះ​ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាងខ្លាំង​ខ្លា ដើម្បី​ដណ្តើម​តំណែង​ប្រធានាធិបតី​ស.រ.អា.។ នេះ​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង​បាន​ឃើញ​បេក្ខជន​ទាំង​ពីរ​ឆ្លើយ​ឆ្លង​គ្នា​ទាក់​ទង​និង​គោល​ជំហរ​របស់​ពួកគេចំពោះ​បញ្ហា​ផ្សេងៗ​ជា​ច្រើន។

លោកស្រី Clinton ​ដែល​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ស.រ.អា. ​ដែល​កំពុង​សង្ឃឹម​ថា​នឹង​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ស្រ្តី​ទីមួយនៅ​ស.រ.អា.​នោះ នឹងបង្ហាញ​ខ្លួន​នៅ​លើ​ឆាក​ជជែក​ដេញ​ដោល​គ្នា​នៅ​ក្នុង​ទីក្រុង​ Las Vegas ​រដ្ឋ​ Nevada ​ដោយ​មាន​ការ​នាំ​មុខ​លោក​ Trump ​កាន់​តែ​ច្រើន​ឡើង។ ​នេះ​ប្រហែល​ជា​លើក​ចុង​ក្រោយ​សម្រាប់​លោក​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​មុខ​របស់​លោក​ស្រី Clinton ​ចំនួន​៧​ភាគរយ ​នៅ​សល់​ពេល​មិន​ដល់​៣​សប្តាហ៍​មុន​ការ​បោះ​ឆ្នោតថ្ងៃទី​៨ ​វិច្ឆិកា។

បេក្ខជន​ទាំង​ពីរ ហៅ​គ្នា​ទៅវិញ​ទៅ​មក​ ថា​មិន​សាក​សម​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​ស.រ.អា.​ទី៤៥​នោះ​ទេ​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ អូបាម៉ា ​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា​ឆ្នាំ​២០១៧។ ​បេក្ខជន​ទាំង​ពីរ​បាន​រិៈគន់​គ្នាជា​ស្រេច​ទៅ​ហើយ​ តាម​ប្រព័ន្ធ​ Twitter ​របស់​ពួក​គេ នៅ​មុន​ការ​ជជែក​ដេញ​ដោល​គ្នា​នេះ៕

XS
SM
MD
LG