អតីតនាយកប្រតិបត្តិក្នុងវិស័យកីឡាកាសត្រូវបានចាត់តាំងជារដ្ឋមន្រ្តីក្រសួងអប់រំអាមេរិកាំង
ដូចជាការតែងតាំងរដ្ឋមន្រ្តីមួយចំនួនរបស់ប្រធានាធិបតីជាប់ឆ្នោតលោកDonald Trump ដែរ អ្នកស្រី Linda McMahon (Muhk-man) ត្រូវបានលោកTrumpតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ។ អ្នកស្រីជាអ្នកគាំទ្រនិងអ្នកឧបត្ថម្ភដ៏ធំមួយដល់យុទ្ធនាការឃោសនារបស់លោក។ ហើយមួយផ្នែកធំនៃអាជីពរបស់អ្នកស្រី អ្នកស្រីបានដឹកនាំក្រុមហ៊ុនធំមួយក្នុងវិស័យកីឡាកាស។ បើទោះបីអ្នកវិភាគនិងអ្នកជំនាញក្នុងវិស័យអប់រំមួយចំនួនយល់ឃើញពីភាពមានកម្រិតរបស់អ្នកស្រីនៅក្នុងវិស័យអប់រំ គេរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អ្នកស្រី។ អ្នកស្រី Laurel Bowman នៃវីអូអេជូនសេចក្តីរាយការណ៍។ លោក ជឹង ប៉ូជីន សូមជូនសេចក្តីប្រែសម្រួលដូច តទៅ៖